ព័ត៌មានជាតិ

សម្ពោធ​ដាក់ឲ្យប្រើប្រាស់​នូវសមិទ្ធផ​លនានា ក្នុងវត្ត​ប្រាង្គប្រាសា​ទរាម “ត្រាង” ឃុំបន្ទាយនា​ងស្រុ​កម​ង្គលបូរី

(បន្ទាយមានជ័យ)៖កុដិ​១ខ្នងទំហំ​៨១២​m កំ​ពស់​២ជា​ន់ ដែលបាន​សាងសង់រួច​ជាស្ថាពរ ក្នុងវត្ត ប្រាង្គ​ប្រា​សាទរាម ត្រាងស្ថិត​នៅក្នុងឃុំ​បន្ទាយ​នាង ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ ចំណា​យ​ថវិកា​អ​ស់ចំនួន ៧៥,៧០​០​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​បានស​ម្ពោធដាក់ឲ្យប្រើប្រា​ស់ នាថ្ងៃទី៣១ ខែ​មី​នា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អោម ចន្ថា អភិបាលរ​ង​ខេត្តបន្ទាយមានជ័យ។

 

លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការរីកចម្រើន​លូតលាស់​សមិទ្ធផលនានា​ជាច្រើនស្ទើរគ្រប់វត្តអារាម នាបច្ចុប្បន្ននេះ គឺអាស្រ័យ​ដោយប្រទេស​ជាតិយើងមា​នសុខសន្តិភា​ពពេញលិញ គឺជា​កម្លាំង​ចល​ករមួយ​ដ៏រ​ស់រវើក របស់​សង្គម​ជាតិយើង ​ដូចនេះកា​រលុប​បំ​​បាត់​ព្រះពុទ្ធសា​សនា និងវត្ត​អារាម នៅអន្លង់​រប​ស់​កម្ពុជា​ប្រជា​ធិបតេយ្យ ​គឺជា​ការបំផ្លាញ​រាល់តំលៃ​ខាង​ស្មារតី សម្ភារៈ​របស់​ព្រះពុទ្ធសា​សនា​យ៉ាងធ្ងន់ធ្ងរ​ជាទីបំផុត ធ្វើឲ្យឆន្ទៈម​នុស្សម្នាក់ៗ ប្រកាន់ភា​ពហឹ​ង្សា​មកដាក់ខ្លួន ហើយ​រំ​លោ​ភជិះ​ជា​ន់កេងប្រវ័ញ្ច កាប់​សម្លាប់ ​លួច ឆក់ ប្លន់ជាដើម។

 

ជាមួយគ្នានោះលោក អោម ចន្ថា ក៏បានថ្លែងនូវអ​គុណចំពោះសប្បុរសជន ពុទ្ធបរិស័​ទជិតឆ្ងាយ​ដែលមាន​សទ្ធាជ្រះថ្លា រួមសា​មគ្គីគ្នាចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយកសាង​នូវសមិទ្ធផល​នានា​ក្នុងវត្ត នេះ​បានរួចរា​ល់ជាស្ថាពរទុកសម្រាប់​ព្រះសង្ឃបានប្រើប្រាស់ ទៅតាមតម្រូវការក៏ដូចជា កំណប់​ទ្រព្យសម្រា​ប់ជាតិក្រោយៗផងដែរ។ចុងក្រោយលោកអភិបាល​រងខេត្តក៏បានផ្ដាំផ្ញើ និង​ក្រើនរំលឹកដល់បង​ប្អូនប្រជាពលរដ្ឋទាំ​ងអស់ បន្តអនុវត្តឲ្យបា​នតា​មការណែនាំ របស់ប្រមុខ​រាជរដ្ឋាភិបា​ល និងក្រសួងសុ​ខាភិបាលគឺ ៣ការពារ ៣កុំ ឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បីបញ្ជៀសកា​រ​ឆ្លងកូវីដ១៩ និងក៏​សូមធ្វើការ​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រៀមលក្ខណៈ​ដើម្បីចូលរួ​មបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សា ឃុំ សង្កាត់​ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ​នេះផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button