ព័ត៌មានជាតិ

ឯកឧត្តម​ សោម​ ពិសិដ្ឋ ទទួលសម្ភារៈសុខាភិបាល ដែលជាអំណោយរបស់​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីបំរើឱ្យវិស័យសុខាភិបាល និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩

ខេត្តកែប:សម្ភារៈសុខាភិបាល រួមមាន​ សម្ភារៈជំនួយការពិនិត្យជំងឺទូទៅ និងរោគស្រ្តី , សម្ភារៈជំនួយការងារមន្ទីរពិសោធន៍, សម្ភារៈជំនួយការវះកាត់ និងបរិក្ខាផ្សេងៗចំនួន ១៥០កេះ , ម៉ាស៊ីន X-Ray (Dentist) ០១គ្រឿង, ព្រមទាំងជែលលាងសម្អាតដៃចំណុះ ៥០០ml ចំនួន ៣០,០០០ដប ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី ត្រូវបានក្រុមគ្រូពេទ្យស្មគ្រចិត្ត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាំយកជូនដល់រដ្ឋបាលខេត្តកែប ននាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបំរើឱ្យវិស័យសុខាភិបាល និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ ក៏ដូចជាបំរើឲ្យការងារមនុស្សធម៌ផងដែរ។

អញ្ជើញទទួលអំណោយនេះ ឯកឧត្តមអភិបាលខេត្តកែប បានសំដែងនូវទឹកចិត្ត សប្បាយរីករាយ និងថ្លែងអំណរគុណ ដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងផ្តល់នូវការឧបត្ថម្ភ​ ទាំងស្មារតី សម្ភារៈ និងឱវាទល្អៗសម្រាប់រដ្ឋបាលខេត្តកែប ទាំងការងារដឹកនាំ និងបំរើសេវាជូនប្រជាពលរដ្ឋ។បើទោះជាស្ថានភាពជំងឺកូវីដ-១៩​ នៅខេត្តកែប មានការធូរស្រាលក៏ពិតមែន តែប្រជាពលរដ្ឋមួយចំនួន ដែលរងវិបត្តិដោយសារជំងឺនេះ នៅពុំទាន់ មានជីវភាពប្រក្រតីវិញនៅឡើង ដែលទាមទារឲ្យមានការជួយជ្រុំជ្រែង ពីអាជ្ញាធរ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានោះដែរឯកឧត្តម​ អភិបាលខេត្ត ក៏បានអំពាវនាវ ដល់សប្បុរសជននានា បន្តជួយឧបត្ថម្ភដល់ រដ្ឋបាលខេត្ត លើកការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងារមនុស្សធម៌ នៅតាមសហគមន៍ មូលដ្ឋាន ដែលបង្ហាញ ឱ្យឃើញនូវសិល្បៈចែករំលែក និងស្មារតីចេះជួយគ្នាទៅវិញទៅមក របស់សប្បុរសជននៅគ្រប់ទិសទី។

បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏បានបន្តប្រគល់សម្ភារៈទាំងអស់ ដល់មន្ទីរពេទ្យបង្អែកខេត្តកែប ដើម្បីយកទៅទុកដាក់ ប្រើប្រាស់អោយចំគោលដៅផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button