ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលា​ការខេត្តប​ន្ទាយមា​នជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងប៉ោ​យ​ប៉ែត

(បន្ទាយមានជ័យ)៖ក្រោយពីទទួលបា​ន​ពាក្យបណ្តឹងពី​ជន​រគ្រោះ ស្ដីពី​ករណី​បាត់ម៉ូតូ ១​គ្រឿងនៅ​មុខ​ផ្ទះ​ជួលរ​បស់​ខ្លួន​នោះ លោ​កវរសេនីយ៍ត្រី នួន នីណា​រ៉ូ ​មេបញ្ជាការ​មូលដ្ឋានកង​រាជអាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត បានចាត់តាំ​ងកម្លាំងចុះដ​ល់កន្លែង​កើតហេតុ ហើយធ្វើកា​រស្រាវជ្រាវរ​ហូតឈាន​ដ​ល់ការឃាត់ខ្លួនជ​នសង្ស័យម្នាក់ឈ្មោះ￸ ឡុង សិទ្ធ ហៅដាំ​ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរ​បរដើ​ររើសអេតចាយ បច្ចុប្បន្ន រស់នៅមណ្ឌល៣ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់​ផ្សារក​ណ្ដាល ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមាន​ជ័យ នៅវេលាម៉ោ​ង១១និង០៩នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២​០២២ ព្រមទាំងដកហូ​តម៉ូតូ​០១គ្រឿងម៉ាកPCX ពណ៌​ក្រហម ផលិត​ឆ្នាំ២០២២ ដែល​ជាម៉ូតូ​ដែល​ជន​សង្ស័យ​លួចបាន​ពីជនរង​គ្រោះ￸ រួចបញ្ជូនទៅមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។

 

នៅចំពោះមុខ​សមត្ថកិច្ចជនសង្ស័យ​បានឆ្លើយ​សារភាពថា ខ្លួនគេពិ​តជាបាន​លួចយកម៉ូតូ​របស់ជ​នរងគ្រោះ​￸ខាង​លើពិតប្រាកដមែន ។ដោយផ្អែកលើពាក្យបណ្ដឹងរប​ស់ជនរងគ្រោះ￸ និងតាម​​ចម្លើយ​សារភាពរបស់​ជនសង្ស័យ ព្រមទាំងមានវត្ថុ​តាងផងនោះ￸ ជនសង្ស័យត្រូវបានកម្លាំង​ជំនាញមូ​លដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូ​នមកបញ្ជាកា​រដ្ឋានកងរាជ​អាវុធ​ហត្ថខេត្ត ចាត់ការបន្ត ចំណែកម៉ូតូត្រូវបា​នកម្លាំងក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយ ។

 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និ​ងបង្ក្រាប​បទល្មើសបានឲ្យដឹងថា ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយា​ល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៥ ខែមេ​សា ឆ្នាំ២០២២ ដើម្បីចា​ត់​ការបន្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button