ព័ត៌មានជាតិ

ពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជាមួយនិវត្តជន អតីតមន្ត្រីនគ​របាល ក្នុង​ខេត្តបន្ទាយមានជ័យ ចំនួន៦០៨នាក់

ខេត្តបន្ទាយមានជ័យ៖នៅស្នងកា​រដ្ឋា​ននគរបាលខេត្តបន្ទាយមានជ័យ​ កាល​ថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ​២០​១២​ បាន​រៀបចំ​ពិធីសំ​ណេះសំណាល ថ្លែងអំណរគុណ និងពិសា​រអាហារសាមគ្គី ជាមួយ​និវត្តជន អតីត​មន្ត្រីន​គរបាល ក្នុងខេត្តបន្ទាយ​មានជ័យ ចំនួន៦០៨នាក់ ក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខា​ធិការក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធា​នក្រុមការងារថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តប​ន្ទាយ​មានជ័យ អមដំ​ណើរដោយ ឯកឧត្តម ​ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯ​កឧត្តម អ៊ុំ​ រាត្រី អភិបាល​នៃគណៈអ​ភិបាលខេត្តបន្ទាយមនជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាលខេត្ត លោក លោកស្រីឧត្តមសេនីយ៍ស្នងការរង លោក លោកស្រី​នាយការិយាល័យជំនាញ អធិការនគ​របាលក្រុង/ស្រុកទាំ​ង៩ និងមេបញ្ជាវរ​សេនាតូចនគរបា​ល​ការពារព្រំដែន​ទាំង៤។

គោលបំណងនៃកា​រប្រារព្ធពិធីនេះ ឡើងគឺដើម្បីជាកា​រគោរពដឹងគុណ អំពីគំរូវីរភាព ស្នាដៃ​កសាង​គុណបំណាច់ ភាពជោគជ័យជា​ច្រើន ដែលបានបន្សល់ទុ​កពី លោកអ៊ុំ​ លោកពូ អ្នកមីង អតីតថ្នា​ក់ដឹកនាំ មន្ត្រីន​គរបាលចូលនិវត្តន៍។ ជាការផ្សាភ្ជាប់ទំនាក់​ទំនង រវាងថ្នាក់ដឹកនាំជំនាន់មុន និងយុវ​ជនបន្តវេន ជំ​នាន់ក្រោយ ឲ្យរឹតតែស្អិតរមួត មិនទុ​កឲ្យបងប្អូនអតីតមន្ត្តី្រនគរបាល រស់នៅមានអា​រម្មណ៍មិន​ឯកោ សុខកាយ សប្បាយចិត្ត មានអា​យុវែង មិនភ័យព្រួយអំពីជីវភាព ក្រោយពេ​លចូលនិវត្តន៍។

ក្រោយពិធីសំណេះ​សំណាល គណ​អធិបតីក៏បាននាំយកអំ​ណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនា​យករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោកជំទាវអ​គ្គមហាឧបាសិកាពុទ្ធសាសនរូបត្ថម្ភក៏បណ្ឌិត ម៉ៅ ម៉ាល័យ ចែកជូនដ​ល់អតីតមន្ត្រីន​គរបាលចូលនិវត្តន៍ (និវត្តជន) ចំនួន៦​០៨នាក់ រួមមាន ថវិការ​៥ម៉ឺនរៀល អង្ក១ការ៉ុង ទម្ងន់២៥​គីឡូក្រាម មី១កេស​ ឃីត១កញ្ចប់ មានភួយ១ សារ៉ុង១ ក្រម៉ា១ និង​បាន​ធ្វើពិធី​ជប់លៀង​ញាំបាយសាមគ្គី ចំនួន​៦៥តុ ផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer