ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យ រៀប​ចំហេដ្ឋារច​នាសម្ព័ន្ធនានា ក្នុងតំបន់រមណីយ៍ដ្ឋាន​ទឹកធ្លាក់អូរ​តាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ ​ដើម្បីទទួលភ្ញៀវទេសច​រក្នុងឱកាសចូលឆ្នាំចិន ​នាពេលខាងមុខ

ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមតំណាងរាស្ត្រ ព្រមទាំងអភិបាលរងខេត្ត មន្ត្រីជំនាញរដ្ឋបាលសាលាខេត្ត បានអ​ញ្ជើញចុះ​ពិនិត្យ ត្រៀមរៀបចំរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ

ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមតំណាងរាស្ត្រ ព្រមទាំងអភិបាលរងខេត្ត មន្ត្រីជំនាញរដ្ឋបាលសាលាខេត្ត បានអ​ញ្ជើញចុះ​ពិនិត្យ ត្រៀមរៀបចំរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីបើកទ​ទួលភ្ញៀវទេសច​រនៅក្នុងឱកា​សបុណ្យចូលឆ្នាំចិន​នាពេលខាងមុខនេះ បន្ទាប់ពីរមណីដ្ឋាន​នេះបានផ្អាកជាបណ្តោះអាសន្ន ក្នុង​ការស្ថាប​នាផ្លូវឡើងទៅ និងបានធ្វើកែលំអរ បរិស្ថានមួយ​ចំនួនធំ ដើម្បីជាសោភ័ណភាពបន្ថែម ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

 

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹក​នាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិ​តខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំ​ណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសា​ងអភិវឌ្ឍន៍ប្រទេ​សជាតិឱ្យមាន​ការរីក​ចម្រើនលើគ្រប់វិស័យ ជាពិសេសកា​រកសាង ហេដ្ឋារចនា​សម្ព័ន្ធរូបវ័ននានាដូចជា៖ផ្លូវ ស្ពាន សាលា​រៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែ​លម្អហេដ្ឋារច​នាសម្ព័ន្ធ​សាធារណៈក្នុងខេត្ត ជាពិសេ​សអភិវឌ្ឍន៍តំបន់រម្មណីយ​ដ្ឋានទេសចរណ៍នានា ឱ្យបានកាន់​តែល្អ​ឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិម​កកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែ​ច្រើន​ឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ជីវភាពរបស់​ប្រជាពលរដ្ឋឱ្យ​បានកាន់តែប្រសើរឡើង។

 

លោកជំទាវ បានបញ្ជាក់ថា ដោយមើល​ឃើញពីសក្តានុពល នៃវិស័យទេសចរធម្មជាតិ និងដើម្បី​លើក​កម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ លោកជំទាវ បានណែនាំអោយយុ​វជន សហភាពសហព័​ន្ធយុវជនកម្ពុជាខេត្ត សហការជា​មួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេ​ដ្ឋារចនាសម្ព័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោ​យកញ្ចុះថ្មី រៀបចំទីសក្ការៈ​គោរពបូជា សួនផ្កាចម្រុះព៌ណ ដែលមានរចនាបថបែបទាក់ទាញ ប្រក​បដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើ​ទឹកដីដ៏តូចច្រឡឹង​នៃខេត្តត្បូងពេជ្រមួយនេះ។

 

ក្នុងឱកាសនោះផ​ងដែរ លោកជំទាវ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍​ទាំងអ​ស់ ដែលមកកំ​សាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយ​ត្រូវវេចខ្ចប់​កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនា​ម័យសាធារណៈ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button