ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំការប្រកួតពានរង្វាន់​បាល់ទាត់​មិត្តភាព អា​យុ៣​៥ឆ្នាំឡើង

(បន្ទាយមានជ័យ)៖ក្រុមបាល់ទាត់ មហាជនខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រកួតជាមួយ VIP អង្គរសៀមរាប នៅព្រឹក​ថ្ងៃទី០​៦ ខែមេសា ឆ្នាំ២០២៤ ។

ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព អាយុ៣៥ឆ្នាំឡើងនេះ គឺខេត្តបន្ទាយមានជ័យ ធ្វេីជាម្ចាស់ផ្ទះ ដែលរៀបចំឡើងដោ​យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅតា​រា​ង​បាល់ទាត់ស្មៅសប្បនិមិត្ត HAPPY SPORT ស្ថិតក្នុងភូ​មិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ។

ការប្រកួត​នេះមានការចូលរួមពីក្រុមកីឡាចំនួន៣ក្រុម គឺក្រុមកីឡាមកពីររាជធានី ភ្នំពេញ,សៀមរាប និងប៉ៃលិន ដើម្បីលើកស្ទួយវិស័យកីឡា ឱ្យរីកចម្រើន ក្រោមម្លប់សន្តិភាព។

ជាលទ្ធផល នៃការប្រកួត ក្រុមហាជនខេត្តបន្ទាយមានជ័យ ដែលជា​ម្ចាស់ផ្ទះទទួល៣គ្រាប់ និងក្រុម VIP អង្គរសៀមរាប ទទួលបាន 0️ ដូច្នេះក្រុមកីឡាដែល​ជាម្ចាស់ផ្ទះ និងឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ យកលេ​ខ១ និង២ នារសៀល​ថ្ងៃដដែលនេះ​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button