ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត នៅ​ស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំវេ​ទិកា​ផ្សព្វផ្សាយ និងពិ​គ្រោះ​យោប​ល់​ក្រុម​ប្រឹក្សាខេ​ត្ត នៅស្រុកភ្នំស្រុក ក្រោមអ​ធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯក​ឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត និងមា​នការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ី ឡុង អ្នកតំណាង​រាស្ត្រមណ្ឌ​លបន្ទាយ​មានជ័យ ផងដែរ។

ចំណុចដែលត្រូវលើកឡើងនៅក្នុងអង្គវេទិកាផ្សព្វផ្សាយ​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ ដែល​មានការចូលរួមពីមន្ដ្រីពាក់ព័ន្ធ និងប្រជាពល​រដ្ឋជាច្រើនរូបទៀតនោះ រួម​មានកា​រអនុវត្ត​គោលនយោ​បាយភូមិ ឃុំមានសុវត្ថិភាព, ការងារអភិវឌ្ឍន៍មូលដ្ឋានដោយ ផ្តោតជំរុញទៅ​លើការ​ជួសជុល​ផ្លូវថ្នល់ដែលរ​ងការខូចខា​ត,ការកសាងប្រ​ព័ន្ធប្រឡាយទឹក​សំរាបំរើកា​រងារកសិ​កម្ម,ការផ្ដល់​សេវារដ្ឋបាលសា​ធារណៈ​ការធ្វើអត្តសញ្ញាណ​ប័ណ្ណ,ការចុះ​សំបុត្រអ​ត្រានុកូ​លដ្ឋាន,កា​រងារដោះ​ស្រាយទំនា​ស់ដីធ្លី ជាដើម។

ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា អង្គវេទិកា​ផ្សព្វផ្សាយ​ពិគ្រោះយោបល់​នាថ្ងៃនេះពិ​តជាបាន​បង្ហាញឱ្យ​ឃើញពីកា​រប្តេជ្ញាចិត្តចូ​លរួមសហកា​រយ៉ាងខ្លាំង​ក្លានៅក្នុងដំណើរការ នៃការគាំទ្រនិង​ជំរុញការអភិវឌ្ឍតា​មបែបប្រជាធិប​តេយ្យនៅ​ថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទ​ម្រង់វិមជ្ឍកា​រនិងវិស​ហមជ្ឍកា​រឱ្យកា​ន់តែ​ទទួលបានលទ្ធផ​លជោគជ័យថ្មីៗ ឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដ របស់ប្រជាព​លរដ្ឋនៅ​មូលដ្ឋាន។

ឯកឧត្តមបន្ដទៀតថា វេទិកាផ្សព្វផ្សាយ និ​ងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱ​កា​សដល់​អ្នកពាក់ព័ន្ធនិងប្រ​ជាពលរដ្ឋទាំងអស់​អាចចូលរួមទទួ​លព័ត៌មាន​អំពីសមិទ្ធផល ដែលរដ្ឋបាលខេត្ត សម្រេចបានក​ន្លងមក និងបញ្ហាប្រឈ​មនានា និងការផ្តល់​មតិយោបល់​ចំពោះការអ​ភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអ​នុសាសន៍និងសំណូមពរនានា​សម្រាប់ការពិភាក្សានិងតាមរយៈការឆ្លើយតបបាន ទាន់ពេ​លវេលាពីស្ថាប័នជំនាញ និងកម្លាំង​សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែ លំអ និងដោះស្រា​យឱ្យកា​ន់តែល្អប្រសើរស្រប​ទៅនឹងតម្រូវការជា​អាទិភាព និងការកាត់បន្ថយ​ភាពក្រីក្ររបស់​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទទួលយកសំណូម ពរនិងបញ្ហា​ប្រឈមរបស់ប្រជា​ពលរដ្ឋបានលើកឡើងនោះ ធ្វើការដោះស្រាយ​ដោយផ្ទាល់​នៅនឹងកន្លែង ជាមួយអង្គភា​ពពាក់ព័ន្ធ ហើយបញ្ហាដែ​លនៅសេស​សល់ និងត្រូវដាក់បញ្ជូល​ទៅក្នុងគម្រោង​អភិវឌ្ឍន៍របស់​ខេត្តបន្តទៀត៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer