ព័ត៌មានជាតិ

យុវជនកា​កបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាលចំនួន ២៧៨នាក់ នៃសា​លាគោ​លដៅ​ស្រុក​ពញាឮ ទទួ​លបា​នប័ណ្ណសម្គាល់ខ្លួន ពីឯកឧត្តម គង់ សោភ័ណ្ឌ

(ខេត្តកណ្តាល)៖នាព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈ​កម្មាធិ​ការកា​កបាទក្រហមកម្ពុជាខេត្តកណ្ដាល និងជាអភិបាល នៃគណៈអ​ភិបា​លខេត្ត​កណ្ដាល បានអ​ញ្ជើញ​សំណេះសំណាល និងប្រគល់​ប័ណ្ណសម្គាល់ខ្លួនជូន​យុវជនកា​កបា​ទក្រហមកម្ពុជា​ខេត្តក​ណ្ដាល ចំនួន ២៧៨នាក់ នៃសា​លាគោ​លដៅ​ស្រុក​ពញាឮ នៅវិទ្យាល័យ ទេពប្រណម្យ ក្នុងឃុំវិ​ហារលួង ស្រុកពញា​ឮ ខេត្តក​ណ្ដាល​។

 

នាឱកាសនោះគង់​ សោភ័ណ្ឌ បានមានប្រសាសន៍ថា ក្រោមកិច្ចដឹកនាំ ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា សម្ដេចបា​នចាត់​ទុកយុវជនគឺជាអ្នកស្ម័គ្រចិត្តវ័យ​ក្មេង ជា​កម្លាំងចលក ដ៏សំ​ខាន់ក្នុង​ការផ្តល់សេវាកម្មមនុស្សធម៌ ឆ្លើយ​តបទៅនឹងតម្រូវការរប​ស់ជនរងគ្រោះ និងជនងា​យរង​គ្រោះ ដើម្បីរួមចំណែក ក្នុងការពន្លឿន​ការកាត់បន្ថយ​ភាពក្រីក្រ ការពារ និងលើក​កម្ពស់​សេចក្ដីថ្លៃថ្នូរប​ស់មនុស្សជាតិ ហើយសម្ដេច​បាន​ផ្ដល់​ការគាំទ្រ លើកទឹកចិត្តជា​បន្តបន្ទាប់ ធ្វើឱ្យស​ក​ម្មភាពយុវ​ជនកាក​បាទក្រហម​កម្ពុជាទួលបាន​ការគាំទ្រ យ៉ាង​កុះករ ពីសំណាក់​ប្រជាព​លរដ្ឋ​កម្ពុជា ជាពិសេសយុវវ័យកម្ពុជា។

 

ក្នុងនោះឯកឧត្តម ក៏បានថ្លែងនូវកា​រសរសើរ ដល់​យុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែល​កន្លងមក បានខ្នះខ្នែង ក្នុង​ការធ្វើ សកម្ម​ភាពមនុស្សធម៌ ជួយសម្រាលការលំ​បាករបស់ជនងា​យរងគ្រោះ​បំផុត និងជនរងគ្រោះ​ដោយគ្រោះមហន្តរាយ ផ្សេងៗ នៅតាម​សហគមន៍ក្នុ​ងភូមិសា​ស្ត្រខេត្ត ដោយគ្មាន​កា​ររើសអើង។ ពិសេស​សកម្មភាព ការងារឆ្លើយតបគ្រោះមហន្តរាយ សកម្មភា​ពការងារសុ​វត្ថិភាពច​រាចរណ៍ផ្លូវគោក សកម្មភាព​ការងារអប់រំ ផ្សព្វផ្សាយប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាត សកម្មភាពកា​រងារឥ​ស្សរ​ជនឆ្នើម សកម្មភាពការសម្អាតបរិស្ថានក្នុង បរិវេណសាលារៀន និងទីសា​ធា​រណៈ សកម្មភាព​ចល​នាសិស្សានុសិស្សឱ្យស្ម័គ្រ​ចិត្តជួយឧបត្ថម្ភ​ដល់សិស្ស​ ដែលមានជីវ​ភាពរស់​នៅក្រីក និង​សកម្មភា​ពចូលរួមក​ម្មវិធីផ្សេងៗមានកម្មវិធីទិវា​ជាតិ និងទិវាអន្តរជាតិជាច្រើន ទៀតដែ​លសា​ខាកាកបាទក្រហ​មកម្ពុជា​ខេត្ត បានប្រារព្ធក្នុងរយៈពេលកន្លងមក

 

ក្នុងនោះដែរ​សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំ​មកនូវសម្ភារៈ​មួយ​ចំនួនជូនដល់​យុវជនកា​កបាទក្រហមកម្ពុជាស្រុកពញ្ញាឮ ចំនួន២​៧៨នាក់ ក្នុងម្នាក់​ៗទ​ទួលបាន ម៉ាស់ ១០បន្ទះ ជែល ១ដប និងថវិកា ៥ម៉ឺនរៀល ក្នុងនោះ​នាយកសាលា និងទីប្រឹក្សាយុវជនចំនួន ១៥នាក់ ទទួល​បានថវិកា ៥ម៉ឺនរៀលផងដែរ

Related Articles

Leave a Reply

Your email address will not be published.

Back to top button