ព័ត៌មានជាតិ

បញ្ជូនជន​សង្ស័យម្នាក់ ទៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណីលួច​មានស្ថាន​ទម្ងន់​ទោស (គាស់​ទម្លុះទ​ម្លាយ)

(បន្ទាយមានជ័យ)៖កម្លាំ​ងមូលដ្ឋា​នក​ងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែត ដឹ​កនាំដោយ​លោកវរសេ​នីយ៍ត្រី​ នួន នីណារ៉ូ ​មេ​បញ្ជាការមូ​លដ្ឋាន​កងរា​ជអាវុធហ​ត្ថក្រុង បា​នចុះប្រតិប​ត្តិកា​រឃាត់ខ្លួនជ​ន​សង្ស័យ​ម្នា​ក់ឈ្មោះ ណា ​ហេង ភេទប្រុ​ស​ អាយុ២៥ឆ្នាំ ​ជ​នជាតិខ្មែរ មុខរបរ កម្មករ(ល​ក់ជ្រ​ក់ជើ​ង​មាន់) បច្ចុប្បន្ន​ស្នាក់​នៅភូមិចា​​ន់គិរី សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ ។ការ​ឃា​ត់​ខ្លួន​ជនសង្ស័យ​នេះ​បានធ្វើឡើង​បន្ទាប់ពី​ទទួល​បាន​ពាក្យ​បណ្តឹងពី​ជនរង​គ្រោះ​ឈ្មោះ ទេព មន្នី​សា​រ៉ា ​ភេទប្រុស​ ​អាយុ៥២ឆ្នាំ ជ​នជាតិខ្មែរ មា​ន​ទី​លំនៅ​ភូមិឃុំខាង​លើ ​ក្នុង​ករណី​លួចមាន​ស្ថានទ​ម្ងន់ទោស​ (គាស់ទម្លុះទ​ម្លាយ) ​ដែល​បាន​ប្រព្រឹត្តកា​លពីវេលា​ម៉ោង១៨ និង​៣០​នាទី​ថ្ងៃទី​១៥ ខែកុម្ភៈ​ ឆ្នាំ២​០២៣​ នៅ​បន្ទប់ជួ​លមួយ​កន្លែង ស្ថិតក្នុងភូមិក្បាល​ស្ពាន១ សង្កាត់​អូរ​ជ្រៅ ក្រុងប៉ោ​យប៉ែត ។ វត្ថុ​តាង​ដែលដក​ហូតបានរួមមាន៖កូន​សោ​របន្ទប់ខូច​ ចំនួន០១, តួឡឺវីស​ដងលឿ​ងលាយ​ខ្មៅ ចំនួន០១​ដើ​ម,ទូរស​ព្ទដៃម៉ាក​OPPO ចំនួន០​១គ្រឿង យកទៅ​សួរនាំមូល​ដ្ឋានកង​រាជអាវុធ​ហត្​ថក្រុង។

លោកវរសេនី​យ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា ជនសង្ស័យបា​នធ្វើសកម្មភា​ពលួចគាស់​ទ្វារបន្ទប់ជួល របស់​ជន​រងគ្រោះ​ដើម្បីចូល​លួចយ​កឥវ៉ាន់ ខណៈ​នោះស្រាប់​តែ​ជនរងគ្រោះ​បានមើ​លកាមេ​រ៉ាសុវត្ថិ​ភាព ស្រាប់តែ​ឃើញ​ជនសង្ស័យ កំពុងធ្វើស​កម្មភាព​គាស់សោរបន្ទប់លេ​ខ២៥ ជាន់ទី២ ឃើញដូច​នោះជនរ​ងគ្រោះ​បានរត់ទៅ​មើលស្រាប់​តែឃើញ ជនសង្ស័យនោះ​កំពុងរុះ​រើរក្នុង​បន្ទប់រក​មើលទ្រព្យ​សម្បត្តិដែ​លមា​នតម្លៃផ្សេងៗ តែត្រូវបាន​រូបខ្លួន​ចាប់ជ​នសង្ស័យ និងរាយ​ការណ៍ជូន​សមត្ថកិច្ចឱ្យម​កឃាត់ខ្លួន​តែម្តង។

ក្រោយ​ឃាត់ខ្លួន និងសួរចម្លើ​យរួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជា​បានធ្វើ​សកម្មភាព​លួចទ្រ​ព្យសម្បត្តិ​របស់​ជនរងគ្រោះ​ពិតប្រាកដមែន។ ផ្អែកតាមចម្លើ​យសារភាព និងវត្ថុតាង កម្លាំង​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសា​ងសំណុំរឿងបញ្ជូនទៅ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់កា​របន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើ​ស បានឱ្យដឹងថា ជនសង្ស័យ រួមនឹងវត្ថុតា​ងត្រូវបានក​ម្លាំងការិ​យាល័យព្រហ្មទណ្ឌ កងរាជអា​វុធហត្ថខេត្ត ​បញ្ជូនទៅសា​លាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០​២៣ ដើម្បីចាត់ការតាមនិតិវិធី­

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button