ព័ត៌មានជាតិ

មេបញ្ជការ ក​ងពលតូចថ្មើរជើងលេខ៥១ ផ្តល់​អំណោយសប្បុរសជននានា ប្រគល់ជូ​នកម្លាំងជួ​រមុខតាម​ខ្សែបន្ទាត់​ព្រំដែនកម្ពុជា-ថៃ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បាន​ចាត់តាំង លោក​វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ ​វរសេនាតូចថ្មើរជើងលេខ៥១៣ នាំ​យកអំណោ​យសប្បុរសជននា​នា ចំនួន ៥មុខ ប្រគល់ជូន​កម្លាំងជួរមុខដែលកំពុងបំពេញប្រិតិបត្តិការ បេសកកម្មទប់ស្កាត់ប្រជាពលរដ្ឋពលករ ឆ្លងដែនខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ប្រចាំ​ទិសម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវ​រសេនីយ៍ត្រី គង់សារ៉ុម បានពាំនាំនូវកា​រផ្គាំផ្ញើរសួរសុខទុក្ខពីសំ​ណាក់ឧត្តមសេនីយ មេប​ញ្ជាការ កងពល និងបាន​កោតសរសើរដល់ នាយពលទាហាន ដែលខិតខំ​យកចិត្តទុក​ដាក់សហកា​រជាមួយអាជ្ញាធរក្នុងមូលដ្ឋាន និងពុះពាររាល់​ការលំបាកក្នុង​ការបំពេញតួរ​នាទីភារកិច្ចដែ​លថ្នាក់លើ​ប្រគ​ល់ជូនបានយ៉ាងល្អប្រសើរ ហើយនៅតែបន្តការអ​នុវត្តវិធានការតាមកា​រណែនាំរបស់​ក្រសួងសុខាភិ​បាល ៣កុំ និង ៣ការពារ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button