ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណាបានអញ្ជើញស្ដាប់បទបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណា ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទព្រមទាំងសហការីនៃក្រសួងបានអញ្ជើញស្ដាប់បទបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលធ្វើឡើងដោយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យផ្ទាល់។

កសិកម្ម គឺជាវិស័យដែលមានវិសាលភាពទូលំទូលាយ។ ការបណ្ដុះបណ្ដាលធនធានមនុស្សគឺជារឿងដ៏សំខាន់និងចាំបាច់ ដើម្បីអភិវឌ្ឍវិស័យនេះឱ្យដើរទៅមុខ។ ជាចក្ខុវិស័យនាពេលអនាគត ឯកឧត្តមចង់ជំរុញឱ្យសាកលវិទ្យាល័យភូមិន្ទកសិកម្មក្លាយជាសាកលវិទ្យាល័យនាំមុខមួយ នៅក្នុងប្រទេស និងនៅក្នុងតំបន់។

ដើម្បីសម្រេចគោលដៅនេះបាន ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណាបានណែនាំឱ្យមានការអនុវត្តទ្រឹស្តីផ្សារភ្ជាប់នឹងការងារក្នុងមជ្ឈដ្ឋានវិជ្ជាជីវៈផ្ទាល់តែម្តង។ ប៉ុន្មានឆ្នាំទៅមុខទៀត សិស្សចេញពីសាលាកសិកម្មនឹងក្លាយជាធនធានមនុស្សដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនទាំងឡាយ។

នៅឆ្នាំខាងមុខនេះ គុណភាពសិក្សានឹងកាន់តែខ្ពស់ឡើង តាមរយៈការពង្រឹងបន្ថែមភាសាអង់គ្លេស ព័ត៌មានវិទ្យា មុខវិជ្ជាគ្រប់គ្រងនិងគណនេយ្យ ដែលជាមូលដ្ឋានគ្រឹះដើម្បីឱ្យសិស្សមានកំរិតវប្បធម៌ដឹកនាំខ្ពស់។

ឯកឧត្តមសង្ឃឹមថា ទាំងនេះនឹងទាក់ទាញសិស្សពូកែទាំងឡាយឱ្យចង់ចូលរៀននៅសាលកវិទ្យាល័យភូមិន្ទកសិកម្ម ដោយក្នុងនោះ យើងបើកទ្វារស្វាគមន៍ផងដែរ ទៅដល់សិស្សដែលមានពិការភាព។

ក្រៅតែអំពីការបណ្ដុះបណ្ដាល ផ្ដល់ចំណេះដឹងដល់សិស្ស ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណាបានជំរុញឱ្យថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យគិតពីនិរន្ដរភាព និងស្វ័យភាពហិរញ្ញវត្ថុរបស់ខ្លួន ធ្វើយ៉ាងណាធានាឱ្យបាននូវការផ្ដល់ការសិក្សាប្រកបដោយគុណភាពដល់និស្សិត។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button