ពិធីសំណេះសំណាលជាមួយបេក្ខជន ឈរឈ្មោះបោះឆ្នោត ជ្រើសរើសឃុំសង្កាត់ អាណ្តិទី៥ ឆ្នាំ២០២២
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលសរុបស្មើនឹងបេក្ខជនពេញសិទ្ធិនិងបេក្ខជនបម្រុងចំនួន១២០០ នាក់។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការមូលបត្រខេត្ត បានមានប្រសាសន៍ថា ការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍អំពីនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ស្ដីពីផែនការរួមឆ្ពោះទៅការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដោយក្រុមការងារគណបក្សគ្រប់ថ្នាក់ បានយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗតាមប្រតិទិនការងារ ដូចជា ប្រមូលផ្ដុំកម្លាំងឈានឆ្ពោះទៅមូលដ្ឋានតាមចលនាមហាជនបម្រើសំណូមពរ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋជាប្រចាំ ពង្រឹងប្រៀបធៀបក្នុងការដណ្តើមសមានចិត្តពីបងប្អូនគាំទ្រគណបក្សយ៉ាងពេញទំហឹងនោះ គណបក្សយើងបានទទួលបងប្អូនជា សមាជិកគណបក្សផ្សេង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាចំនួន៤៤៤នាក់ ស្រីចំនួន២២៧នាក់ ។ក្នុងនោះស្រុកម៉ាឡៃ ចំនួន៤៥នាក់ ស្រីចំនួន២៤នាក់ស្រុកមង្គលបូរី ក្នុងឃុំចំណោម ចំនួន៣៩៩នាក់ស្រីចំនួន២១៣នាក់។
នាឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ ឧបកនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម័យតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោមស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ កិត្តិសង្គហបណ្ឌិតម៉ែន សំអន ជាអនុប្រធានគណបក្សប្រជាជនថ្មី។
ឯកឧត្ដម កែ គឹមយ៉ាន បានមានប្រសាសន៍បន្តថា នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ប្រយុទ្ធនឹងជំងឺសកលកូវីដ១៩ ស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន យើងទទួលបាននូវជោគជ័យយ៉ាងធំធេងក្នុងការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ តាមរយៈការគ្រប់គ្រងចាត់ចែងប្រកបដោយភាពឈ្លាសវៃតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រដែលមានភាពប្រទាក់ក្រឡាគ្នា ជាពិសេសគឺជោគជ័យនៃយុទ្ធនាការ វ៉ាក់សាំងធ្វើឲ្យកម្ពុជាគ្រប់គ្រងបានជំងឺកូវីដ១៩ ឈានទៅបើកប្រទេសឡើងវិញ លើគ្រប់វិស័យតាមរយៈនេះយើងកាន់តែមានសុទិដ្ឋិនិយម ចំពោះដំណើរការរីកចម្រើនឡើងវិញនូវជំហានឆ្ពោះទៅមុខនូវសេដ្ឋកិច្ចសង្គម កម្ពុជាសម្រាប់ឆ្នាំ២០២២។ ចុងក្រោយឯកឧត្តមបានធ្វើការ ការរំឭកផ្ដាំផ្ញើដល់អស់លោក លោកស្រីជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយបានកំណត់យកថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខថ្ងៃបោះឆ្នោត។ដូចនេះប្រជាពលរដ្ឋគាំទ្របានទទួលបានជោគជ័យហើយនោះ គឺជាអ្នកបម្រើរាស្ត្រមិនមែនជាចៅហ្វាយ រាស្រ្តនោះឡើយ ត្រូវយល់ពីអភិក្រមចែងថាឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់៕