ព័ត៌មានជាតិ

ប្រ​ជាពលរដ្ឋ ដែលរង​គ្រោះដោយសា​រខ្យល់កន្ត្រាក់ ចំនួន៣១គ្រួសា​រ នៅស្រុកស្វាយ​ចេក ទទួលបា​នអំ​ណោ​យមនុស្សធ​ម៌ ពីកាក​បាទក្រហមកម្ពុជា

(បន្ទាយមានជ័យ)៖ប្រ​ជាពលរដ្ឋ ដែលរង​គ្រោះដោយសារខ្យល់កន្ត្រាក់ កាល​ពីពេ​លថ្មីៗ​កន្លងម​កនេះ ចំនួន ៣១គ្រួសារ មកពី៣​ឃុំ (ឃុំទ្រាស ឃុំសារង្គ និងឃុំតាផូ) ក្នុងស្រុកស្វា​យចេក ទទួល​បាន​អំណោ​យរបស់ស​ម្តេចកិត្តិព្រឹទ្ធិប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយះសាខាកាកបាទក្រហមកម្ពុជាខេ​ត្តបន្ទាយមានជ័យ ដឹកនាំ​ដោយឯកឧត្តម​ អ៊ុំ រាត្រី ប្រធានគ​ណៈកម្មាធិ​ការសាខាកា​កបា​ទក្រហមកម្ពុជា​ខេត្ត និ​ងជាអភិបាលខេត្ត និង​លោក លី សារី អនុប្រ​ធាន​អ​ចិន្ត្រៃសា​ខាកាកបាទក្រហមក​ម្ពុជាខេត្ត និងជា​អភិ​បាល​រងខេត្ត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២​០​២២

 

នាឱកាសនោះ​ឯកឧត្តម ​អ៊ុំ រាត្រី បា​នមាន​ប្រ​សាស​ន៍ពាំនាំការសា​កសួរសុខទុក្ខ ពី​សំណា​ក់សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រ​ធាន​កាកបាទក្រហ​មកម្ពុជា ដែលជានិច្ចកា​លសម្តេច​តែងតែយ​កចិត្តទុក្ខដាក់គិតគូរ ពីទុក្ខលំ​បាករ​ប​ស់បងប្អូនប្រជាពល​រដ្ឋគ្រប់​ឧប្បទ្ទវ​ហេតុផ្សេងៗ មិនថា​ទី​ជិតក្តី ឫឆ្ងាយក្តី។

 

ឯកឧត្តម ប្រធា​នគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានបញ្ជាក់ថា៖ គោលការ​ណ៍រ​បស់កាកបាទ​ក្រហមគឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យតែប្រ​ជាពលរដ្ឋជួប​នូវការលំ​បាក ទីនោះ​គឺមានកាក​បាទក្រហមកម្ពុជា ចុះជួយជានិច្ច ដោ​យមិនប្រកាន់​ពូជសាសន៍ ពណ៌សម្បុល ឫនិន្នកា​រនយោបាយអ្វីឡើយ ដូចមា​នទិស​ស្លោពោលថា​(កាកបាទក្រហម​កម្ពុជាមា​នគ្រប់ទីកន្លែង​សម្រាប់​គ្រប់គ្នា ដោយមិនទុក​​នណា​ម្នាក់​ចោ​លនោះ​ឡើយ)ជាពិ​សេសសម្រាប់អំណោ​យទាំង​នេះគ្រាន់​តែជួយ​សម្រាល​ដល់ជីវ​ភាពរស់​នៅ​ ជូនបងប្អូនប្រជាពលរដ្ឋបាន​តែមួយ​រយះពេល ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះ។

 

ជាមួយគ្នា​នោះឯកឧត្ដម ​អ៊ុំ រាត្រី បានធ្វើការផ្តាំផ្ញើដ​ល់បងប្អូនប្រជាពលរដ្ឋ ពេលមានភ្លៀងផ្គររន្ទះ ខ្យល់ក​ន្ត្រាក់ ត្រូវរកកន្លែង​មានសុវត្ថិភាព និងត្រូវបន្តចូ​លរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួន ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

 

សម្រា​ប់អំ​ណោយដែ​លត្រូវផ្តល់ជូន​ក្នុងមួយ​គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម,ត្រីខ ១យួរ ,មី ១កេសតូច ,ទឹកត្រី៣ដប,មុង ១ ,ភួយ១ ,សារុង១ ,ក្រមា ១ ,អាវយឺត ២ ,តង់ប្លាស្ទីក (១សម្រាប់​គ្រួ​សាររ​ងគ្រោះធ្ងន់)​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button