ព័ត៌មានជាតិ

កម្លាំងកងរាជ​អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ​ម្នាក់ ​ទៅសាលាដំបូងខេត្ត ពាក់​ព័ន្ធករណីរក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបន្ទាយមានជ័យ ៖ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយ​ខុសច្បាប់​នូវសារធាតុញៀន ត្រូវបានកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកដោ​យលោកវរ​សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនកា​លពីយ​ប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២​វេលាម៉ោង០០និង៣០នាទី។

លោកវរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ការចុះ​ឃាត់ខ្លួន​ជនសង្ស័យនេះ បានធ្វើ​ឡើងបន្ទាប់ពី​ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ក្រោយ​ពីឃាត់​ខ្លួន​កម្លាំងបានធ្វើការ​ឆែកឆេរលើដងខ្លួន​បាន​រកឃើញនូ​វគ្រឿងញៀន​ម្សៅក្រាមពណ៌ស​ថ្លាចំនួន​០៤កូនថង់កិបទម្ងន់១១,៦៨ក្រាម, ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន០៥គ្រាប់ ទម្ងន់២,២៦ក្រាម, ម្សៅម៉​ត់កញ្ចប់ពណ៌ក្រហម(រូបសេះ)ចំនួន០២កញ្ចប់ ទម្ងន់៣៦,៣៦ក្រាម, ម្សៅម៉ត់កញ្ចប់ពណ៌​ខៀវ(រូបផ្លែ​ទំពាំងបាយជូរ)ចំនួន ០៣កញ្ចប់ ទម្ងន់២២,៥៧ក្រាម, ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPhone 12pr​o.​m​ax​ ពណ៌ប្រផេះ ។

លោករវ​សេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ ង៉ែត ឧត្តម ភេទប្រុស អា​យុ២​៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីកន្លែងកំណើតភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅបន្ទប់ជួល​ ស្ថិតក្នុងភូមិសា​មគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីឃា​ត់ខ្លួនកម្លាំងបា​នបញ្ជូនទៅមូលដ្ឋាន​កងរាជ​អាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី ។

ជនសង្ស័​យរូបនេះក្រោ​យពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារ ភាពថា ខ្លួនគេពិត​ជាបាន​ទិញ​គ្រឿងញៀនខាលើមករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលើ​វត្ថុតាង និងច​ម្លើយ​សា​រភាពទើបក​ម្លាំងជំនាញមូ​លដ្ឋានកងរាជអាវុធហត្ថក្រុង​កសាងសំ​ណុំរឿងបញ្ជូន​ទៅកាន់បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរ​សេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងា​រប្រឆាំងគ្រឿង​ញៀនបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួម​នឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យប្រ​ឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅ​ព្រឹកថ្ងៃ​ទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ដើម្បីបន្តនីតិវិធី៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer