ព័ត៌មានជាតិ

កិច្ចប្រជុំសា​មញ្ញ​លើកទី៤០ អាណត្តិទី៣ របស់​ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ក្នុងនាមអាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់មន្ទីរ​អង្គភាពជុំវិញ​ ព្រមទាំងកង​កម្លាំងប្រដាប់​អាវុធទាំងអស់​ ត្រូវសហការរួមគ្នាត្រៀម​បង្ការជួយដល់ប​ងប្អូនប្រជាព​លរដ្ឋ​ ដែល​​កំពុងរ​ងគ្រោះ​ដោយទឹ​កជំនន់ទឹកភ្លៀង ដែ​លបានបង្ខំចិត្តទៅ​រស់នៅកន្លែ​ងទីទួលសុវត្ថិភាព។ លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្ត​បន្ទាយមា​នជ័យ មានប្រ​សាសន៍បែបក្នុងកិច្ចប្រជុំសាមញ្ញ​លើកទី៤០ អាណត្តិទី៣ របស់​ក្រុមប្រឹក្សា​ខេត្តប​ន្ទាយមា​នជ័យនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ នៅសា​លប្រជុំសា​លាខេត្តបន្ទាយ​មានជ័យ។

របៀបវារៈក្នុងកិច្ចប្រជុំរបស់ក្រុម​ប្រឹក្សាខេត្ត នាថ្ងៃនេះមានចំនួន៦ ដែលត្រូវលើកមកពិនិត្យពិភាក្សា និង​អនុម័ត ក្នុងនោះឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រីបានមាន​ប្រសាសន៍លើក​ឡើងពីប​ញ្ហាមួយចំ​នួនដែលត្រូវលើកយកមកដោះស្រាយរួមមាន៖ បញ្ហារ​បាយការណ៍​តាមមន្ទីរអង្គ​ភាពមិន​ច្បាស់លាស់ .បញ្ហាចំនួនតួលេខនៃថវិកាចំណូលចំណាយ .បញ្ហាចំ​ណូលរបស់​វត្តនៅក្នុងខេត្តក្នុ​ងឱកាសបុណ្យភ្ជុំ .បញ្ហាគ្រូបង្រៀននិងបញ្ហាទឹកជំនន់។ល។ យើងពិនិត្យឃើញថា​ ការពិនិត្យពិ​ភាក្សា​ឃើញថាមានភាពផុសផុលគួរឲ្យកត់សម្គាល់។

លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្តបានមានប្រសាសន៍ថា៖នាពេលបច្ចុប្បន្ន​នេះក្នុងខេ​ត្តបន្ទាយ​មានជ័យកំពុងរងនូវផ​លប៉ះពាល់​ដោយសារទឹក​ជំន​ន់ទឹកភ្លៀង​ហើយពួកគា​ត់មួយចំនួ​នបានបង្ខំចិត្ត​ជំលៀសទៅរស់នៅកន្លែងទីទួលមានសុវត្ថិភាព ក្នុងនោះគ្រួសាររងផលប៉ះពាល់ចំនួន ៩,២១៨ខ្នងផ្ទះ មនុស្សរាយ៤០,៦៣៧នាក់ស្រី២០,៧៨១នាក់ ក្នុងនោះស្លាបចំនួន១៤នាក់ ជម្លៀស​៥៤៧​គ្រួសារ មនុស្សរាយ២,២៣២នាក់ស្រី១,១២១នាក់ ហេដ្ឋារចនាសម្ព័ន្ធរងគ្រោះ សាលារៀន៥​៩កន្លែង វត្តអារាម​១៧វត្ត មណ្ឌលសុខភាព៣កន្លែង និងទឹកហូរកាត់ផ្លូវចំនួន ៤៦៣ខ្សែ សរុប២៩​៣,៣១៥មែត្របើគិតត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបាន​ចុះសាកសួរសុខទុ​ក្ខបងប្អូនប្រជាពលរដ្ឋនិងចែកអំណោយបានចំនួន ១,៧៨៨គ្រួសារ។

លោក ប្លែក វ៉ារី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឲ្យឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បាន​ធ្វើ​ការអំពាវនាវសូមឱ្យពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ៖

,សូមថែរ​ក្សាសុខភាព អនាម័យឱ្យបា​នជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្នខ្ពស់ សត្វអាសិរពិស ពិសេសក្មេងតូ​ចៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតព្រោះពេលនេះវាជារដូវទឹកឡើង។

,ចាប់២០ ខែតុលា​នេះតទៅសូមពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ អញ្ជើញទៅ​ពិនិត្យឈ្មោះ​និងចុះ​ឈ្មោះ​បោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន។

,ពុក ម៉ែ បងប្អូនប្រ​ជាពលរដ្ឋ ទាំង​អស់បន្តចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ទាំងដូស​ជំរុញ​ផង​ដែរ៕ ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button