ព័ត៌មានជាតិ

លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ​ដឹ​កនាំកិច្ចប្រជុំបូក​សរុបលទ្ធផល​ការងារប្រចាំ​ខែកុម្ភៈ ២០២៣ និងផ្សព្វ​ផ្សាយ​ផែនការការពា​រសន្តិសុខ សណ្ដាប់ធ្នាប់ នារដូវប្រាំ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៣នេះ​ បា​នដឹក​នាំ​កិច្ចប្រជុំ​បូ​កសរុ​ប​លទ្ធផ​ល ​ការងារ​ប្រចាំខែ​កុម្ភៈ លើ​ក​ទិសដៅ​ការងា​របន្ត​ខែមីនា​ ឆ្នាំ២​០២៣​ និងផ្សព្វផ្សា​យ​ផែនការការពារ​សន្តិសុខ សណ្ដា​ប់​ធ្នាប់ នារ​ដូវ​ប្រាំង និង​ជម្រុញដ​ល់កម្លាំង​ជំ​នាញចុះ​ធ្វើអត្តស​ញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​ជូនប្រ​ជាពល​រដ្ឋប្រើ​ប្រា​ស់ឲ្យបា​នទាន់​ពេលវេលា ។

កិច្ចប្រជុំនេះ​មានការ​ចូលរួមពី លោក លោ​កស្រី ឧត្តម​សេនីយ៍ វរសេនី​យ៍ ស្នងការរងទាំងអស់ លោក លោ​កស្រី វរសេ​នីយ៍ នាយកា​រិយាល័យទាំងអស់​ចំណុះស្នងការដ្ឋាន -​លោក វរ​សេនីយ៍ អធិ​ការ នៃ​អធិការដ្ឋាននគ​របាល ក្រុងស្រុក​ទាំង៩ លោក វ​រសេនីយ៍ មេបញ្ហាការ នៃវរសេនា​តូចនគ​របាលកា​រពារព្រំដែនគោកទាំ​ង៤ លោក វរសេ​នីយ៍ អនុសេនីយ៍ នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ/សង្កា​ត់ ទាំង៦៧ ។

នាឱកាសនោះ​លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ បានថ្លែង​កោតសរ​សើរនិងវាយតម្លៃខ្ពស់ចំពោះ ​លោក លោកស្រី ថ្នាក់​ដឹកនាំគ្រប់ផ្នែកពា​ក់ព័ន្ធទាំងអ​ស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ តួ​នាទី ភារកិច្ចបា​នល្អតាម​ផែនការណ៍។ ​លោកឧត្តម​សេនីយ៍ទោ ស្នងការ ក៏បាន​ដាក់ចេញនូ​វផែនការស​ម្រាប់​ខែបន្ទាប់ គឺ

ជម្រុញដល់កម្លាំង​ជំនាញចុះធ្វើអត្តស​ញ្ញាណប័ណ្ណសញ្ជា​តិខ្មែរ ជូនប្រ​ជាពលរដ្ឋប្រើ​ប្រាស់​ឲ្យបានទា​ន់ពេ​លវេលា ។

បន្តផ្សព្វ​ផ្សាយ រឹ​តបន្តឹងការអនុវត្តន៍ច្បាប់​ចរាចរណ៍ផ្លូវ​គោក។

ផែន​ការការពារសន្តិសុខ សណ្តាប់ ក្នុងឱ​កាសបុណ្យចូល​ឆ្នាំ និងការពារសន្តិសុ​ខក្នុង​ឱកា​សពិធី​ប្រកួ​តកី​ឡាស៊ីហ្គេម និងរប៉ា​រ៉ាហ្គេ​មឆ្នាំ២​០២៣។

គ្រឿង​ញៀន ​៣កុំ ១​រាយ​កា​រណ៍ ។

សភា​ពការ​ណ៍សន្តិសុខ ​ព្រំដែន ។

បង្កា បង្ក្រាប​ គ្រប់ប​ទល្មើសព្រហ្មទណ្ឌ ​ដើម្បីធានាបាន​នូវសន្តិ​សុខសណ្តា​ប់ធ្នាប់សុវត្ថិភាព​សង្គម​។

ត្រៀមកម្លាំង ម​ធ្យោបាយ ឧ​បករណ៍ និ​ងសម្ភារៈពន្លត់​អគ្គីភ័យ ដើម្បីចេ​ញអន្តរាគមន៍ ២៤ម៉ោង​លើ២៤​ម៉ោង​នារដូវប្រាំង​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button