ធំក្លិនប្រហុកក្នុងស្រុកពេជ្រាដា រឿងជនជាតិភាគតិចចំនួន៤៩៩នាក់ សុំអន្តរាគមន៍ទៅលើក្រុមហ៊ុន សុខ ហ្វីន បង្ករគ្រោះថ្នាក់ចរាចរ ប៉ុន្តែរួចខ្លួនរហូត(ភាគ១)
ខេត្តមណ្ឌលគិរីៈ យោងតាមលិខិតសុំអន្តរាគមន៍ របស់ប្រជានពលរដ្ឋ ជនជាតិភាគតិចចំនួន៤៩៩នាក់ មកពី៣ភូមិ គឺភូមិពុលុ ភូមិពូរ៉ាង និងភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែរកំពុងទទួលរងភាពអយុត្តិធម៌ ហៅមេឃ មេឃមិនឆ្លើយ ហៅដី ដីមិនលឺ បានអំពាវនាវ សុំអោយអ្នកសារព័ត៌មានជួយផ្សាយ ករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ ដែរបង្ករឡើងដោយក្រុមហ៊ុន សុខ ហ្វីន(SocFin-KCD) បើកបរក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ចីខ្ជា មិនបានប្រុងប្រយ័ត្ន
បង្ករឱ្យមានគ្រោះថ្នាក់៣លើកមកហើយ។
នៅក្នុងលិខិតបណ្តឹងសុំអន្តរាគមន៍ពីលោកអភិបាលស្រុកពេជ្រាដា ក៏បានបញ្ជាក់ថ្ងៃកើតហេតុ និងឈ្មោះជនបង្ករហេតុ ដែលមានឈ្មោះថា
ប៉ាវ សុខជា ជាអ្នកបើកបររថយន្ត ដឹកលោកស្រី ប៉ាវ សារៀម ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិបារាំង ឈ្មោះប៉ាស្កាល់។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅថ្ងៃ០១ ធ្នូ ២០២១ ដែរមាន ជនរងគ្រោះមានឈ្មោះ ម៉ាក់ លីមា អាយុ៤ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ ស្រាក់ ថាវ បណ្តាលឱ្យបាក់ជើង និងបាក់ឆ្អឹងត្រគាក់ ឈ្មោះ ពឿល ម៉ាក់ បាក់ជើង។(សូមរង់ចាំភាគ២)