ព័ត៌មានជាតិ

ពិធីក្រុងពលីសាងសង់ក្លោងទ្វារវត្ត គិរីរុក្ខារាមថ្មរមៀល

ខេត្តបន្ទាយមានជ័យ:​ព្រះ​គ្រូ​ចៅ​អធិការ ព្រម​ទាំ​ងព្រះ​​សង្ឃ អា​ចារ្យ គ​ណៈកម្មធិការ ​តាជី ​យាយជី នៅវត្តគិរីរុក្ខារាមថ្មរមៀល ជាប់នឹងជើងភ្នំដងរ៉ែក ស្ថិតនៅក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានធ្វើពិធីក្រុងពលីសាងសង់ ក្លោងទ្វារ៤ទិស និងធ្វើរបងព័ទ្ធជុំវិញព្រះវិហារថ្មី ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសន៍នូបត្ថម ម៉ៅម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវ កែ សួនសុភី ស សុខា។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថ្លែងនូវអគុណចំពោះសទ្ធាជ្រះថ្លា ពីសំណាក់ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួន ចូលរួមកសាងនៅក្លោងទ្វារ របងព័ទ្ធជុំវិញព្រះវិហារថ្មីនេះ គឺជាកំណប់ទ្រព្យទុកសម្រាប់ជាតិក្រោយបន្តទៀត ហើយក៏ជាការចូលរួមចំណែកលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើន។

ព្រះខេមញ្ញាណ រេន សុីណាត ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាទីប្រឹក្សាផ្ទាល់ ព្រះមេគណខេត្ត ព្រះតេជគុណមានសង្ឃដីកាបញ្ជាក់ថា ពីដើមឡើយនៅតំបន់នេះ គឺពោពេញទៅដោយ ភ្លើងសង្រ្គាម គ្មានអ្នករស់នៅឬអាស្រ័យផលអ្វីឡើយ តែដោយប្រទេសកម្ពុជាយើងបានទទួលនូវសុខសន្តិភាព ពេញលិញនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះៗ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឲ្យតំបន់សង្គ្រាមក្លាយជាតំបន់សន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងអាណាចក្រនិងពុទ្ធចក្រ ជាក់ស្តែងក្នុងបរិវេណវត្ត គិរីរុក្ខារាម ថ្មរមៀលនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រោមការឧបត្ថម្ភនិងសទ្ធាជ្រះថ្លាធំ ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវឯកឧត្តម ស សុខា និងលោកជំទាវ ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button