ព័ត៌មានជាតិ

ឈ្លោះ​ប្រែក​គ្នា​ ទប់កំ​ហឹងមិនបាន ជន​ដៃ​ដល់​ទាញ​ញញួរវា​យជន​រងគ្រោះ​ បណ្តាល​ឲ្យ​បែក​ក្បាល​ហូរឈា​ម

(បន្ទាយមានជ័យ)៖ករណីហឹង្សាដោយចេត​នា ដែលផ្តើមឡើងដោយសា​រតែជម្លោះ​ខ្វះការ​អធ្យា​ស្រ័យ​ឲ្យគ្នា យ​កតែឈ្នះរៀងៗខ្លួន​ ក្រោយពីប​ង្កហេតុអ្នក​ឈ្នះ​រត់គេ​ចខ្លួនបាត់​ ចំណែ​កអ្នក​ចា​ញ់ដេ​កពេទ្យ​ករណីបង្ក​ហឹង្សា​នេះ បានកើតឡើង​នៅវេលាម៉ោង១និង៥០​នាទីរសៀល ថ្ងៃទី២២ ខែឧ​សភា ឆ្នាំ​២០២២ នៅចំណុចភូមិ​ទំនប់ក៥ សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមានជ័យ

 

នគរបាលវរសេនាតូចកា​រពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖ជន​បង្ករមាន​ឈ្មោះ ពោរ ថា ភេទ​ប្រុស អាយុ៤៣ឆ្នាំ ​។ឯ​ជ​នរង​គ្រោះ ឈ្មោះ យ៉ា វ៉ាន់នី ភេទប្រុស អាយុ៤​៣ឆ្នាំ អ្នក​ទាំពីរ​ស់​នៅ​ភូមិ/សង្កា​ត់ខាងលើជា​មួយគ្នា

 

នគរបាលបានបញ្ជា​ក់ថា៖នៅមុនពេលកើតហេតុជ​នរងគ្រោះ និងជនបង្ក​កើតមាន​ជម្លោះ​ឈ្លោះ​ប្រកែក​តឹង​សសៃ.​ក ដាក់គ្នា រហូតដល់​ជនបង្កទ​ប់កំហឹង​មិនបានក៏ទា​ញញញួរ​វាយក្បា​លជន​រងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់បែ​កក្បាល​ហូរឈា​ម ត្រូវបានបញ្ជូន​ទៅព្យាបាល​នៅមន្ទីរពេទ្យ ។ដោយឡែក​ជនបង្ក ក្រោយពីធ្វើស​កម្មភាពរួច បានរត់គេចខ្លួន​បាត់ស្រមោលឈឹង នៅពេល​នេះនគរ​បាល​ក្រុងប៉ោយប៉ែត កំពុងតា​មរកចាប់ខ្លួន ដើម្បីអនុវត្តតាមនិតិវិធី

Related Articles

Leave a Reply

Your email address will not be published.

Back to top button