ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអ​ធិបតីភាពក្នុងកិច្ច​ប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍន​ភាពការងារ កងរាជអាវុធហត្ថ រយៈ​ពេល៩ខែ និងទិសដៅ​ការងារត្រីមាសទី៤ និ​ងបំពាក់ឋានន្តរសក្ដិ ជូនមន្ត្រីអាវុធហត្ថ

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរា​ជអាវុធហត្ថខេត្ត​បន្ទាយមា​នជ័យ នៅរសៀល​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បា​នអញ្ជើញជាអ​ធិបតីក្នុងកិច្ចប្រ​ជុំត្រួតពិនិត្យ ការអ​នុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ រយៈពេល៩ខែ និងទិស​ដៅការងា​រត្រី​មាស​ទី៤ ឆ្នាំ២០២២ និងបំពាក់ឋា​នន្តរសក្ដិ និងប្រគល់បណ្ណសរសើរ ជូនម​ន្ត្រីអាវុធហត្ថផងដែរ ។

ក្នុងពិធី​នោះដែរក៏មាន​ការអញ្ជើញចូល​រួមពីសំណាក់​ពីលោកមេបញ្ជាការរង លោកនាយ​សេនាធិកា​ររង លោកប្រធាន អនុប្រធានមន្ទីរ លោ​កនាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយ​ទាហាន នាយទាហានរង សរុបចំ​នួន៨៥នាក់ ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានកោតស​រសើរចំ​ពោះនាយទាហាន នាយទា​ហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែល​បានខិតខំបំពេញតួនាទី ភារកិច្ច រប​ស់ខ្លួនដោយបានអនុវត្តតាមបទបញ្ជា និងគោរពវិន័យ របស់អង្គភាពកងរាជ​អាវុធហត្ថ​នាពេ​លកន្លងមក បានយ៉ាង​ល្អប្រសើរប្រកបដោយទំនួលខុសត្រូវ រហូតទទួលបានការ​លើកទឹកចិត្ត​និងដំឡើងឋា​នន្តរសក្ដិរបស់ថ្នាក់លើ ។

ជាមួយគ្នានោះដែរលោកឧត្តម​សេនីយ៍ត្រី​ មេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទា​ហានរង នៃកងរាជអាវុធហត្ថទាំ​ងអស់ ត្រូវខិតខំប​ម្រើកិច្ចការងារការពារសន្តិសុខ សុវត្ថិភាព ជូន​ពល​រដ្ឋឱ្យបាន​ល្អប្រសើរ និងបង្រ្កាបរាល់បទល្មើសដែលកើតមានឡើង ដែលជាហេតុបង្កអ​សន្តិសុខ​ដល់​សង្គមជាតិ ព្រមទាំងចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ពិសេសពង្រឹង​លើការ​ងារ ការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋភ្ញៀវទេស​ចរជាតិអន្តរជាតិ នៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនាពេលខាងមុខនេះ ។

ជាងនេះ​ទៅទៀត​លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន ក៏បា​នសង្កត់ធ្ងន់ថា មន្ត្រីអាវុធហត្ថណា ដែល​នៅពីក្រោយខ្នង ឬកាងបទល្មើសផ្សេងៗ មិនត្រូវបានលើកលែងឡើយ បើក្នុងករណី​រកឃើញថា​ប្រព្រឹត្តខុស ត្រូវតែអនុវត្តតា​មច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែងឡើយ ។

ទន្ទឹមនោះលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានដាក់ចេញផែនការ បទប​ញ្ជា ដល់គ្រប់អាវុធហត្ថក្រុងស្រុកទាំ​ង៩ ត្រូវត្រៀមរៀបចំកងកម្លាំងប្រចាំការ និងសម្ភារៈ ឧបករ​ណ៍សង្គ្រោះបន្ទាន់ ឱ្យបានជាស្រេច ដើម្បីឆ្លើ​យតបទៅនឹងគ្រោះ​ទឹកជំនន់ដែលអា​ចកើ​តមាននា​ពេលខាងមុខ បើ​ក្នុងករណីគ្រោះទឹកជំនន់កើ​តមានឡើង គ្រប់កងកម្លាំងតាមគោលដៅ ត្រូវចេញ​អន្តាគមន៍ភ្លាមៗមិនថា​យប់ ឬថ្ងៃឡើ​យ ។

សូមបញ្ជាក់ផងដែរ ថា ក្នុងកិច្ចប្រជុំ ក៏មានការផ្តាស់ប្តូរ តួនាទី ភារកិច្ច មេបញ្ជាការងខេត្ត ចំនួន​៣រូប , ដំឡើងឋានន្តរសក្ដិ ថ្នាក់វរសេនីយ៍ ១៥រូប ក្នុងនោះ ថ្នាក់វរសេនីយ៍ទោ ៣រូប, ថ្នាក់វរសេ​នីយ៍ត្រី ១២រូប, ថ្នាក់ពលបាលឯក ៥រូប , ថ្នាក់នាយឯក ៣រូប ព្រមទាំងប្រគល់ ប័ណ្ណសរសើរ និង​លិ​ខិត សរសើរ ថ្នាក់ក្រសួងការពារជាតិ ជូនមន្ត្រីអាវុធហត្ថដែលមានស្នារដៃ៤០រូបផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button