ព័ត៌មានជាតិ

កងកម្លាំងកងព​លតូចថ្មើរជើងលេខ៥១ សម្តែង​បង្ហាញក្បាច់គុន​ កងយោធព​លខេ​មរភូមិន្ទ ដល់​សិស្ស​វិទ្យាល័យ ជប់វារី សុ្រកព្រះនេ​ត្រព្រះទស្សនា

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ទោ យូ សុគន្ធភក្ដី មេបញ្ជាកា​ររងកងពលតូច​ថ្មើរជើងលេខ៥១ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដឹកនាំកម្លាំង​អញ្ជើញ​ចូលរួម ក្នុងកម្មវិធី​បុណ្យផ្កាប្រាក់សាមគ្គី និង​សម្តែងក្បាច់គុនកង​យោធពលខេមរភូមិន្ទ បង្ហាញដល់​សិស្សសាលា វិទ្យាល័យជប់វារី ឃុំជប់វារី ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ។

 

សូម​បញ្ជាក់ថា ការសម្តែងបង្ហាញក្បាច់​គុន របស់ក​ងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមចំណែ​កលើកស្ទួយ ថែរក្សា សម្បតិ្តវប្បធម៌ជាតិ ជាមរ​តកកេរដំ​ណែលដូនតាបុព្វបុរសខ្មែរ ដែលធ្លាប់​ប្រើប្រាស់ក្បាច់គុន ក្នុងបុព្វហេតុការពារជាតិតាំងពីរាប់ពាន់ឆ្នាំមកម្លេះ។

 

ក្បាច់គុន កង​យោធពលខេរមភូមិន្ទ គឺត្រូវបា​នបូកបញ្ជូលគ្នា រវាង ក្បាច់គុន ល្បុក្កតោ ,យុទ្ធក្រមខម និងគុនខ្មែរ ក្រោម​ការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានផ្តួចផ្តើម​ចងក្រង ដាក់បញ្ជូល កីឡាក្បាច់គុន ចូលក្នុងវិស័យកងទ័ពសំដៅលើកកំពស់ សមត្ថភាព កាយសម្បទាយោធិន និងចូលរួមផ្សព្វផ្សាយ កីឡាក្បាច់គុន កង​យោធពលខេមរភូមិន្ទ ឆ្ពោះទៅស៊ីហ្គាម២០២៣ នៅព្រះរាជាណាចក្រកម្ពុជា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button