ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយ​មានជ័យ បញ្ជូនក្មេងទំនើ​ង ៥នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិ​ង្សា​ដោយចេតនា និងកា​ន់កាប់ ឬដឹកជញ្ជូនអា​វុធដោយគ្មានការអនុញ្ញាត

(បន្ទាយមានជ័យ)៖កម្លាំងកងរា​ជអាវុធហត្ថស្រុកភ្នំស្រុក ស​ហការជា​មួយក​ម្លាំង​មូលដ្ឋាន​កងរាជអាវុ​ធហត្ថក្រុង​សិរីសោភ័ណ ចុះប្រតិប​ត្តិការណ៍ស្រាវជ្រាវ និងស្ទាក់ចាប់​​ឃា​ត់​ខ្លួនក្មេងទំនើ​ង ​បាន​ជាបន្ត​បន្ទាប់​​​ស​រុបចំ​នួន​០៥នាក់​ ដែលបង្ក​ហឹ​ង្សា​​ដោ​យ​ចេ​តនា កាលពីវេលាម៉ោង១៩ និង​៣០នា​ទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចលូទី២ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំ​ស្រុក ខេត្តប​ន្ទាយ​មានជ័យ ។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម មេបញ្ជាការមូល​ដ្ឋានកងរាជអាវុធ​ហត្ថស្រុកភ្នំស្រុ​កបានឱ្យ​ដឹងថា ការចុះចាប់ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើង​តាមពាក្យបណ្តឹងឈ្មោះ ខោត មុនា (ហៅ​ជ្រូក) ភេទប្រុស អាយុ១៧ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទីលំនៅបច្ចុប្បន្ន ភូមិស្រះជីក​ ឃុំស្រះជីក ស្រុក​ភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បន្តថា ក្នុងប្រតិបត្តិការណ៍នោះកម្លាំង​ដក​ហូតបា​ននូវ​វត្ថុតាង​រួមមាន៖កាំបិតកែច្នៃ ដងរុំស្កុតពណ៍ខ្មៅ ប្រវែង៦១សង់ទីម៉ែត្រ ចំនួន០១ដើម ,ម៉ូតូ ចំនួន៣គ្រឿង​,​កាំភ្លើងហ្គាស ម៉ាក ​PIETRO BERETTA MOD92FS.9mm ចំនួន​០១ដើម ,កំប៉ុងហ្គាស ចំនួន០១ និង​គ្រាប់ជ័រ ​ចំនួន០១ថង់ រួចនាំ​ទៅមូលដ្ឋាន​កងរាជអាវុធហត្ថស្រុក ធ្វើការសួរនាំ។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន៖

.ឈ្មោះ អៀន វណ្ណឆេង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំ​ប៉ោយចារ ស្រុកភ្នំស្រុក។

.ឈ្មោះ យួត រ៉ាយុត ភេ​ទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ​ត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។

.ឈ្មោះ អឿន លាបហេង (ហៅផេង) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូ​មិ​ត្រពាំង​ថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។

.ឈ្មោះ ណាន សំរេច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ​ទីលំនៅបច្ចុប្បន្ន ភូមិប៉ោយ ស្នួល ឃុំ​ប៉ោយចារ ស្រុកភ្នំស្រុក។

.ឈ្មោះ ម៉ែន ជូស៊ឹង (ហៅសិញ) ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិប៉ោយ​ចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។ក្រោយពីកម្លាំងជំនាញ​​សួរនាំរួចមក ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយសារភាពថា ពួកគេបានធ្វើស​កម្មភាពជិះម៉ូតូ​កាន់កាំបិតកា​ប់ទៅ​លើជនរ​ងគ្រោះ​កំពុង​ជិះម៉ូតូ​មានគ្នាចំនួន០២​នាក់ គឺជ​នរងគ្រោះឈ្មោះ ខោត មុនា ភេទប្រុស អាយុ១៧ឆ្នាំ មានទី​លំនៅ​បច្ចុប្បន្នភូមិស្រះជីក ឃុំស្រះជីកស្រុកភ្នំស្រុក បណ្តាលឲ្យរងរបួស​ត្រង់ក្បាលខាង​ក្រោយផ្នែកខាង​ស្តាំចំនួន០១ក​ន្លែង និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ ឆេង ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ​ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ពុំមានរងរបួសទេ ។ ដោយបានស្តាប់ចម្លើយសារភាព របស់ជ​នសង្ស័យទាំង៥នាក់ និងមានវត្ថុតាងផងនោះ ទើបកម្លាំង​ជំនាញមូលដ្ឋាន​កងរាជអាវុធហត្ថស្រុ​កភ្នំ​ស្រុក កសាងសំណុំរឿង​បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ក្មេងទំនើងទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបាន​កម្លាំង​មន្ទីរស្រាវ​ជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបញ្ជូនទៅ​សាលាដំបូងខេត្ត នៅរ​សៀល​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចាត់ការ​បន្តតាមនីតិវិធ ៕ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published.

Back to top button