ព័ត៌មានជាតិ

ឯកឧត្តម អ៊ុំ​ រាត្រី អញ្ជើះញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ​គណ:កិត្តិយស​ និងគណ:កម្មាធិ​ការអនុសា​ខាកា​កបាទក្រហមកម្ពុជា ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ដើម្បីដោះស្រាយ នូវរាល់សំណូម​ពរ តម្រូវការជាក់ស្ដែង អំពីការជួប​ទុក្ខលំ​បាករប​ស់បងប្អូនប្រជាពលរដ្ឋឲ្យ​បានប្រសើរឡើង និងបន្តខិតខំកៀង​គរស្វែងរក ការជួយ​ឧបត្ថម្ភពី​សំណាក់​សប្បុរសជននានា សំដៅបន្តជួយ​ដោះស្រាយគ្រប់ប​ញ្ហាពាក់ព័ន្ធប្រកបដោយ ស្ថិរ​ភាពនិ​ងតម្លាភាព។​នេះគឺជា​ការប្ដេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់ របស់​លោក រ័ដ្ឋ​ ដាស៊ីណង់ ត្រូ​វបានធ្វើពិ​ធីប្រកាសតែ​ងតាំងជាប្រធាន អនុសាខាកាក​បាទក្រហមស្រុកមង្គលបុរី និងប្រកា​សគណៈកិត្តិយស អស់លោ​ក លោកស្រីទាំងមាន ព្រះសង្ឃ ​ចំនួន៦ ព្រះអង្គផង។ពិធីនេះ​បានធ្វើឡើងនៅសា​លាស្រុកមង្គលបូរី នាព្រឹក​ថ្ងៃទី១៥ ខែកញ្ញាឆ្នាំ ២០២២។

ឯកឧត្តម អ៊ុំ​ រាត្រី ប្រធានគណៈកម្មាធិ​ការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ​បានមា​នប្រសាសន៍ថា ពិធីប្រកា​សសមាសភាព នៅថ្ងៃនេះ​ដោយមានការ​លើក​កម្ពស់ស្មារតីសាមគ្គីភាព អនុវត្តឲ្យបានត្រឹម​ត្រូវតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់កាកបាទក្រហមកម្ពុជា ហើយ​សង្ឃឹមជឿជាក់ថា ព្រះតេជគុណគ្រប់ព្រះអង្គ អស់​លោក លោកស្រី នឹងខិតខំស្វែង​រកនូវ​ការជួយ​ឧបត្ថម្ភទាំង​សម្ភារៈថវិកា ដើម្បីបន្តដោះ​ស្រាយគ្រប់បញ្ហា​របស់បងប្អូន​ទីទាល់ក្រ កុមារកំ​ព្រាគ្មា​នទីពឹង ជន​ងាយរងគ្រោះដូចជា គ្រោះទឹក​ជំនន់ រាំងស្ងួតនិងគ្រោះ​មហន្តរាយធម្មជាតិផ្សេងផ្សេង ។ដូច​នេះក្នុងនាមកាកបាទក្រហម មិនទុកឱ្យប្រ​ជាពលរដ្ឋណាម្នាក់ស្លាប់​ដោយអត់អាហារ​នោះឡើយ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ឈ្លាស​វៃរ​បស់សម្ដេចកិត្តិព្រឹ​ទ្ធបណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានរួមចំណែក ធំធេងជាមួយរាជ​រដ្ឋាភិបាល​ អង្គការសង្គមស៊ីវិល និងដៃ​គូអភិវឌ្ឍន៍ធ្វើការ​ងារមនុស្សធម៌ប្រក​បដោយទឹកចិត្ត​អាណិតអាសូរ​សន្ដោស​ប្រណី​និងគ្មានការរើសអើងទៅឲ្យប្រជាពលរដ្ឋជួបនូវការខ្វះខាតនិង​រងគ្រោះ​ជាយថា ហេតុផ្សេង​ផ្សេង។ មានស្បៀងអា​ហារហូបចុកសម្ភារៈ​ប្រើប្រាស់​ជួយសម្រាល​ទុក្ខលំបាក​ផ្នែកជីវភា​ពប្រ​ចាំ​ថ្ងៃផង ដើម្បីបា​ន​ជា​ស្បៀង​ទំនុក​បម្រុងក​ន្លែង​គុណ​គ្រប់​ព្រះអង្គដែ​លជាសមា​ជិកគណបក្ស​នយោបា​យផ្តល់ជា​អង្ករព្រម​ទាំងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ ៕ ដោយ ៖ លោក ពិលល ថា

Related Articles

Leave a Reply

Your email address will not be published.

Back to top button