ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង នៅក្នុងខណ្ឌមានជ័យ មិនទាន់ឃើញអាជ្ញាធរបង្រ្កាប(មានវីដេអូ)

ភ្នំពេញ: ក្រោយពីស្ងប់ស្ងាត់មួយ១រយះពេលខ្លី បន្ទាប់ពីមានការបង្រ្កាប់ផ្ទួនៗពីកងរាជអាវុធហត្ថក្រុង និងការណែនាំពីលោកអភិបាលក្រុងភ្នំពេញបង្រ្កាបជិតអស់ហើយ នៅឡើយតែអាមិនបង្ក្រាប ហេតុអ្វី?

ជាក់ស្តែង ទីតាំងល្បែងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពពាក់ពពូន តាមបណ្តោយផ្លូវ៣០C នៅចំណុចទល់មុខខ្លោងទ្វារវត្តសាមគ្គីរង្សី ចម្ងាយ ១៥០ ម៉ែត្រ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យ៉ាងណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន នៅតែរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានក្នុងការបង្ក្រាបនោះឡើយ ឬមួយជាឆ្នាំងបាយរបស់ខ្លួនទេដឹង?

បើយោងតាមប្រជាពលរដ្ឋរស់នៅភូមិទ្រា២ បានរាយការណ៍អង្គភាពសារព័ត៌មានយើងថា÷ ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ នៅតែបន្តបក្សពួកមកជួបជុំបើកលេងបានយ៉ាងរំភើយ មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខណ្ឌមានជ័យ ណាហ៊ានចុះមកធ្វើការទប់ស្កាត់ឬមួយ ចាត់វិធានការបង្ក្រាបឡើយ ឬមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានទទួលផលប្រយោជន៍ ពីម្ចាស់ទីតាំងល្បែង ខុសច្បាប់មួយនេះហើយទេដឹង? បានម្ចាស់ទីតាំងនេះហ៊ានបោះពាក្យសម្តីថា ឲ្យទៅប្តឹងអ្នកណាក៏ប្ដឹងទៅគេមិនខ្លាចឡើយ។

ដោយសារគេបានរត់ការពីក្រោម ទៅដល់ថ្នាក់លើរួចអស់ហើយដែរ ទើបគេហ៊ានបើកលេងបានដោយសេរីយ៉ាងនេះ។
ប្រភព
ពីប្រជាពលរដ្ឋកំពុងនាំគ្នារិះគន់ថាល្បែង នេះហើយដែលធ្វើឲ្យប្ដីឬកូនៗពួកគាត់ បោះបង់ការងារគិតតែល្បែងមួយមុខមិនគិតអ្វីទាំងអស់ ជាក់ស្ដែងមិនថាម៉ូតូ.ឡាន នោះទេ សូម្បីទ្រព្យសម្បត្តិនៅក្នុងផ្ទះមាន បន្តិចបន្តួចក៍យកទៅលេងអស់គ្មានសល់ សព្វថ្ងៃនេះពួកគាត់នាំគ្នាព្រួយបារម្ភអំពី បញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅមូលដ្ឋានបានធ្វើការអំពាវនាវទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងជាពិសេស លោក ឧត្តមសេនីយ៍ត្រី គល់ យី អគ្គស្នងការរង ដឹកនាំខណ្ឌមានជ័យ សូមមេត្តាចាត់វិធានការនិងកម្លាំងជំនាញចុះបង្រ្កាបទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង កំពុងដំណើរការបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះផងទាន
ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button