ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញបើកកិច្ចប្រជុំឆ្លងគណៈកម្មាធិការបច្ចេកទេសលើសេចក្ដីព្រាងកម្មវិធី វិនិយោគផែនការ បីឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលខេត្តតាកែវ

តាកែវ៖ នៅរសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំឆ្លង គណៈកម្មាធិការបច្ចេកទេសលើសេចក្ដីព្រាងកម្មវិធីវិនិយោគ ផែនការ បីឆ្នាំរំកិល ២០២២-២០២៤ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំទីចាត់ការផែនការវិនិយោគ ខេត្ត ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមរបស់មន្ទីរជំនាញជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍មានអង្គការ ជាតិ អន្តរជាតិ សមាគមនានា ដែលបានមកចូលរួមក្នុងដំណើរការ កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់របស់ខេត្តតាកែវ ដើម្បីផ្តល់ការគាំទ្រដល់គម្រោងអាទិភាពក្រុង ស្រុក ឃុំ សង្កាត់របស់យើង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ការចូលរួមយ៉ាងសកម្មរបស់មន្ទីរជំនាញអង្គភាពជុំវិញខេត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងដំណើរកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ ក្រុង ស្រុក ឃុំ សង្កាត់នេះ បានឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នា ក្នុងការចូលរួមអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button