ព័ត៌មានជាតិ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹ មយ៉ាន បន្តអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក​គណ​បក្សប្រជាជនកម្ពុជា សរុប ជាង២៥០០នាក នៅឃុំតាផូ ស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ ៖ថ្លែ​ងក្នុង​ឱកា​សអញ្ជើញ​សំណេះ​សំ​ណា​លជា​មួយ ស​មា​ជិក សមាជិការ​គ​ណប​ក្សប្រ​ជាជន​កម្ពុជា ជាង២​៥​០០នា​ក់ នៅឃុំតា​ផូ ស្រុកស្វាយ​ចេក ខេត្តបន្ទាយ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា​ ឆ្នាំ២០២​៣ ចំថ្ងៃទី១​៨នៃ​យុទ្ធ​នាការ​ឃោ​សនា​បោះឆ្នោត​ជ្រើសតាំងតំ​ណា​ងរាស្រ្ត​នីតិ​កា​ល​ទី៧ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹ​មយ៉ាន សមា​ជិកគណៈអចិន្រ្តៃយ៍ គណៈក​ម្មាធិកា​កណ្ដាលគណបក្សប្រជាជនក​ម្ពុជា ប្រធានក្រុមការងា​រគណ​បក្សចុះ​មូលដ្ឋានខេត្ត និងជា​អ្នកតំ​ណាង​រាស្ត្រម​ណ្ឌល​ខេត្តបន្ទា​យមា​នជ័យ បានលើកឡើងថា ក្នុង​នាមថ្នាក់ដឹក​នាំគណបក្ស ពិសេ​សសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និង​ជាបេក្ខជននា​យករដ្ឋមន្រ្តី សូមថ្លែងអំណរគុណ និងកោត​សរសើរដល់ថ្នាក់​ដឹកនាំ និងសមា​ជិកគណ​បក្ស ព្រមទាំងប្រ​ជាពលរដ្ឋ​ស្រុកស្វាយចេក ដែលបា​នផ្តល់ជំ​នឿជឿជាក់​គាំទ្រលើគោលមា​គ៌ាដឹកនាំរបស់​រាជរដ្ឋាភិបាលដឹ​កនាំ​ដោយគណ​បក្សប្រជាជ​នកម្ពុជា ដោ​យបោះឆ្នោត​គាំទ្រគ​ណបក្សប្រជា​ជនកម្ពុជា​គ្រប់ស​ម័យកាល​បោះឆ្នោត និង​សូម​បន្តដើម្បី​បន្តក​សាង និងអភិវឌ្ឍប្រទេ​សឲ្យរីកចម្រើន​និងសូមស្វាគមន៍ប​ងប្អូនក្មួយៗ ដែល​មា​ន​និន្នា​ការគណ​បក្សន​យោបាយ​ផ្សេង​ៗទៀត ដែល​បានម​កចូលរួម​គាំទ្រ និងរួមរស់ជី​វភាពជាមួយ​នឹងគណបក្សប្រជា​ជនកម្ពុជាជា​មហា​គ្រួសារតែមួយ ។

ក្នុងនោះឯកឧត្តម បានបន្តថា ជាង៤​៤ឆ្នាំរា​ជរដ្ឋាភិ​បាលដឹក​នាំដោយ​គណបក្សប្រជា​ជន ដែលមាន​ស​ម្តេច​តេជោ ហ៊ុន សែន ជាប្រមុខ កសា​ងបាននូវការ​បង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព​នយោ​បាយ ការអភិវឌ្ឍគ្រប់វិ​ស័យ និងសុខ​ដុមនីយកម្មជូនជា​តិរួមសុខ​រួមទុក្ខជាមួយប្រជាជន ខិតខំប្រឹង​ប្រែងរួមគ្នាជំ​នះគ្រប់​ឧបសគ្គ និងការលំបាករាប់ម៉ឺ​នជំពូកសម្រេច​បានសមិទ្ធផល​ជាប្រវត្តិសា​ស្រ្តដោយបា​ននាំប្រទេសជាតិឲ្យ​ចេញផុត​ពីរបបប្រល័យ​ពូជសាសន៍ប៉ុល ពត ពីហេដ្ឋា​រចនាស​ម្ព័ន្ធប្រទេស​ត្រូវបា​នបំផ្លាញខ្ទេចខ្ទីដ​ល់ឬសគល់ ឈានម​កដល់ដំណាក់កាលអ​ភិវឌ្ឍន៍លើគ្រប់​វិស័យក្នុងសុខ​សន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណ​ភាពទឹកដីពេញលេញ និងលើក​កិត្យានុ​ភាពជាតិខ្ពស់កា​ន់តែល្បីរន្ទឺស្ញប់​ស្ញែងនៅក្នុង​តំបន់និងស​កលលោកគួរជាទីមោទនៈ។

ជាមួយនឹ​ងការស្ម័គ្រប​ម្រើប្រជាពលរដ្ឋមិន​ខ្លាចនឿយ​ហត់ ឯកឧ​ត្តម ឧប​នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំ​ពាវនា​វសមាជិក ប្រ​ជាពលរដ្ឋទាំងអ​ស់ដែល​មានឈ្មោះក្នុងបញ្ជីឈ្មោះ​បោះឆ្នោត ត្រៀ​មលក្ខណៈ​អញ្ជើញទៅបោះឆ្នោ​តនៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងសូម​បោះឆ្នោ​តគាំទ្រគណប​ក្សប្រជា​ជនកម្ពុជា ដើម្បីជ្រើសតាំ​ងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកា​លទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភា​ពនាយក​រដ្ឋមន្ត្រីសម្រាប់​ពេលអនាគត ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button