ព័ត៌មានជាតិ

លោក សិទ្ធិ ឡោះ ប្រធា​នក្រុមការងារខ២៧ ចុះជួយ​ស្រុកស្វាយចេក បន្តចុះជួប​សំណេះ​សំណា​លជាមួយ​សមាជិក សមាជិការ ​សាខាបក្ស នៅឃុំផ្គាំ

(បន្ទាយមានជ័យ)៖លោក សិទ្ធិ ឡោះ សមាជិ​កអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តបន្ទាយ​មានជ័យ​ និងជា​ប្រធានក្រុមកា​រងារខ២៧ ចុះជួយស្រុកស្វា​យចេក នៅព្រឹកថ្ងៃទី១៤ ខែ កក្តដា ឆ្នាំ២០២២ បានអញ្ជើញ​ចុះជួបសំណេះសំ​ណាល សួរ​សុខទុក្ខ និងថ្លែងអំ​ណអរគុណ ដល់សមាជិក សមា​ជិការ សាខាបក្សឃុំ/ភូមិ នៅឃុំផ្គាំ ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីស្នាក់កា​រគណបក្សប្រជាជនកម្ពុជាឃុំផ្គាំ ស្រុកស្វាយចេក ដោយ​មាន​ការចូលរួមពី លោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក លោក ដា តឹង ក្រុមប្រឹក្សាស្រុក​ស្វាយចេក លោក ចាប សុផាប្ញទ្ឋិ ប្រធានក្រុមការងារចុះជួយឃុំផ្គាំ លោក.លោកស្រីប្រធាន អនុប្រធាន បក្សភូមិ/ឃុំ ប្រធានអនុប្រធានក្រុមការងារខ២៧ ចុះជួយ​ឃុំ/ភូមិផ្គាំ​ជាច្រើននាក់ផងដែរ។

 

ក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ ក៏បានពាំ​នាំមតិផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ចំពោះសមាជិក សមាជិការប​ក្សទាំងអស់ និងថ្លែងនូវអំណអរគុណ និងកោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងការងារចុះជួយឃុំផ្គាំ ដែល​តែងតែខិតខំ គ្រប់សកម្មភាពកា​រងារចុះមូលដ្ឋានទទួលបានការគាំទ្រ និង សូមបន្តធ្វើកា​រងារនេះ​បន្តទៀត ពិសេស​ត្រូវផ្តល់សេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អ ឆ្លើយតមសំណូមពរ​របស់បងប្អូន​ប្រជាពលរដ្ឋ ។

ទន្ទឹមគ្នានោះ លោក សិទ្ធិ ឡោះ ក៏បានជូនវត្ថុអនុស្សាវរីយ៍កំដរដៃ មានដូចជាសារ៉ុង ចំនួន ២,៥១០ សារ៉ុង សម្រាប់ចែកជូននិងថវិកា ជូនសមាជិក សមាជិការបក្សឃុំភូមិទាំងអស់ផងដែរ ៕ដោយ៖ លោក ពិលថា

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button