ព័ត៌មានជាតិ

ពិធីសម្ពោធ​ សាលាធម្មសភា​ នាវត្តទួលប្រាសាទ​ ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖សាលា​ ធម្មសភាថ្មី​ ១ខ្នងដែលមានទទឹង​ ២៨ម៉ែត្របណ្ដោយ៣៦ម៉ែត្រ​ ដែលត្រូ​វចំ​ណា​យថវិកាអស់ចំនួន​ ២៨​ ៩០០០ដុល្លា​រសហរដ្ឋអាមេរិក​ ស្ថិតនៅក្នុងវត្តទួលប្រាសាទ​ សង្កាត់​ប៉ោ​យប៉ែត​ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ត្រូវបានធ្វើពិធីបុណ្យឆ្លងសម្ភោធកាត់ខ្សែបូរ​ នៅព្រឹក​ថ្ងៃទី១៤ ខែមិថុនា​ ឆ្នាំ២០២​៤​ ក្រោមអ​ធិបតីភាព​ លោក ង៉ោ ម៉េងជ្រួន​ អភិបាលរងខេត្ត​ ។សមិទ្ធផលដ៏ធំដែ​លបានសម្ពោធឆ្លងនៅថ្ងៃ​នេះគឺបានមកពី​ សទ្ធា​ជ្រះថ្លា​ បងប្អូន​សប្បុរស​ជនជិត​ឆ្ងាយ​ ដែលគោរពស្រឡាញ់ព្រះពុទ្ធសាសនា​ ធ្វេីឲ្យសមិទ្ធផល​នេះរួចរាល់​ជាស្ថាពរសម្រា​ប់ព្រះ​សង្ឃពុទ្ធបរិស័ទ ក្នុងពិធីបុណ្យផ្សេងៗ។

លោក​ គាត​ ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានលើកឡើងថា​ តំបន់នេះពីដើមឡើយគឺជាត​បន់សង្គ្រាម​ និង​ពោរពេញទៅដោយគ្រាប់មីន​ តែដោយសារគោលនយោបាយឈ្នះឈ្នះ​ របស់ស​ម្ដេចតេជោ ហ៊ុន សែន​ អតីត​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើឲ្យប្រទេសកម្ពុ​ជាទាំងមូល បាននូវសន្តិភាពពេញលេញចាប់ពីឆ្នាំ​ ១៩៩៨មកម្ល៉េះ។ លោក​ គាត ហ៊ុល​ បានបន្តថា​ យើងជាខ្មែរជា​អ្នកជឿជាក់លើព្រះពុទ្ធសាសនាដ៏ច្រើនលើសលប​​ ដូចនេះសាសនាគឺជាប្រ​ភពផ្តល់​នូវគុណ​តម្លៃដ៏សំខាន់ដែលមានឥទ្ធិពលមកលើរបបនយោបាយ​ ច្បាប់​ វប្បធម៌​ ប្រពៃណីទំ​នៀមទ​ម្លាប់​ ហេីយការប្រតិបត្តិតាមផ្នែកសាសនានៅក្នុងសង្គមជាតិ នីមួយ​ៗ​ តែងមានជាប់​ទាក់ទងនឹងប្រ​ពៃណីទំនៀមទម្លាប់​វប្បធម៌របស់ជាតិសាសន៍នោះផងដែ។ ដែលជា​ អត្តសញ្ញា​ណនិងគុណត​ម្លៃដឹក​នាំជីវិត​រស់នៅរបស់មនុស្ស​ ធ្វើ​ឲ្យផ្នត់គំនិត​ ឥរិយាបថ​ សកម្មភាពមានភាពសមរម្យ​ មានលក្ខណៈល្អ​ អាចរស់នៅជាមួយគ្នាប្រកបដោយ​ សុដុមរមនា។

លោក​ ង៉ោ​ ម៉េងជ្រួន​ អភិបាលរងខេត្តបន្ទាយមា​នជ័យបានមានប្រសាសន៍ថា​ នៅក្នុងបរិបទនេះ​ការ​អប់រំ​តាមរយៈព្រះពុទ្ធសាសនា​កាន់តែមា​នតួនាទីចាំបា​ច់​ ដើម្បីធានា​ថាការរីកចម្រើនទាំងសម្ភារៈ​ និងស្មារតីត្រូវតែ​មានល្បឿនស្មើគ្នា​ ការស្វែងរកភាពមានបានទាំងសម្ភារៈត្រូវ ក្នុងក្របខ័ណ្ឌ​ច្បាប់​យុត្តិធម៌​ សមធម៌​ សុជីវធម៌​ សីលធម៌​ និងគុណធម៌​ ដូច្នេះវាពិតជាមានភាពចាំបាច់​ និងបន្ទាន់ក្នុងកា​រពន្យល់​សង្គមមនុស្សឲ្យមើលឃើញពីគុណតម្លៃ​ និងផលប្រយោជន៍នៃ​ការប្រព្រឹត្តត្រឹ​មត្រូវតាមធ​ម៌វិន័យ​ ការគោរពច្បាប់បានលើកកម្ពស់ មនុស្សធម៍​ សីលធម៌​ គុណធម៌​ និងការសន្សំបុ​ណ្យកុស​លដើ​ម្បីបានជាបុ​ណ្យកុសលរួមជួយឲ្យសង្គមមានសាមគ្គីធម៌​ សុខដុមរមនា​ សន្តិភាពនិងការអភិ​វឌ្ឍប្រកបដោយចិរភាពនិងក៏ជាបុណ្យកុសលសម្រាប់ជីវិតបរលោក​ ានទៅកាន់សុគតិភពផង​ និងបរមសុខផង​ តាមមរមពុទ្ធោវាទ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button