ព័ត៌មានជាតិ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅសា​លាដំបូងខេត្ត ពាក់ព័​ន្ធករណី​លួច និង​បើប្រាស់​សារធាតុញៀន ដោយខុសច្បាប់

(បន្ទាយមានជ័យ)៖ជនជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថ ក្រុងសិរី​សោភ័ណ ចាប់ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណីលួច និងបើប្រាស់សារ​ធាតុញៀន​ដោយខុសច្បាប់ កាលពី​វេលា​ម៉ោង១៦ និង១៥នាទី ថ្ងៃទី៣០ ​ខែមិថុនា ឆ្នាំ២០២២ ​នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំ​ពង់ស្វាយ​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ ។

 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអា​វុធហ​ត្ថក្រុងសិរីសោភ័ណ បានឲ្យ​ដឹងថា ក្រោ​យពីទ​ទួលបាន​ពាក្យបណ្ដឹង​ពីជនរងគ្រោះ​ កម្លាំងមូ​លដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង បានចុះប្រ​តិបត្តិការ​ស្រា​វជ្រាវ រហូតឈានដ​ល់ការឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់ ដែលមានកា​រពាក់​ព័ន្ធករ​ណីលួច និង​បើ​ប្រាស់​ដោយខុស​ច្បាប់នូវ​សារធា​តុញៀន នៅចំណុចខាងលើ រួចនាំខ្លួនទៅ​កាន់មូ​លដ្ឋាន​ ដើម្បីធ្វើការសួរនាំ និងចំ​ណាត់ការតាមនីតិវិធី។

 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ រ៉ា ភារុណ ហៅ សីហា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជា​តិខ្មែរ សញ្ញាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ​ភូមិអូរអំបិល សង្កាត់អូរ​អំបិល ក្រុងសិរីសោភ័ណ និង​ឈ្មោះ សុខ រិទ្ធិ ហៅ រើន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខ​របរកម្មករ ទីលំនៅបច្ចុប្បន្ន ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ក្នុងប្រតិបត្តិកា​រកម្លាំង​អាវុធហត្ថ ដកហូតបាននូវវត្ថុតាងរួមមាន ៖ ធុងបាស់ម៉ាក JVE PRO ពណ៌ខ្មៅ ចំនួន ០១គ្រឿង (ប្រគ​ល់ជូនម្ចាស់​ដើមវិញ),ទូឡឺរ៉ឺស​ ចំនួន០​១ដើម,ដែកចុងស្រួចកែច្នៃ ​សម្រាប់ទុកកាច់សោ ក ម៉ូតូ ចំនួន ០១ដើម, និងថ្នាំញៀនប្រភេទយ៉ា​ម៉ា០១គ្រាប់ ផងដែរ។ក្រោពីសាកសួរួចជនសង្ស័យ រួមនឹ​ងវត្ថុតាង​ត្រូវបាន​កម្លាំង​អាវុធហត្ថក្រុង បញ្ជូនបន្តទៅបញ្ជាការដ្ឋានកងរាជ​អាវុធហត្ថ ខេត្ត​ចាត់ការបន្ត ។

 

លោករវសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើ​ស បានឲ្យដឹងថា ជនស​ង្ស័យ​ទាំង២នាក់ ត្រូវបានកម្លាំ​ងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជូនទៅសាលា​ដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បី​អនុវត្តតាម​នីតិវិធីច្បាប់៕ ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button