ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

អាចបើកល្បែងស៊ីសង ​ប្រភេទ​ជល់​មាន់តា​មអនឡាញ សង្ស័យខ្សែធំណាស់មើលទៅ បានជាមិនមានអ្នកណា ហ៊ានបង្រ្កាប!​ (ភាគ១)

ខេត្តតាកែវ៖ ល្បែងស៊ីសង​ប្រភេទ​ជល់មាន់​តា​មអនឡាញ​(កុំព្យូទ័រ) កំពុង​បើកដំណើរកា​រ​ដោយ​រលូ​ន​ នៅ​ក្នុង​ហា​ង​ការហ្វេមួ​យ​កន្លែង ស្ថិត​នៅ​ក្នុង​ភូមិល្វេ ឃុំ​ប្រាំបីមុំ ស្រុ​កទ្រាំ​ង ខេត្តតា​កែវ ​អាជ្ញាធរ​មូល​ដ្ឋាន
ពិសេសនា​យប៉ុស្តិ៍ន​គរបាលប្រាំបីមុំ ​ហាក់​បីដូចជា​រក្សា​ភាព​ស្ងប់​ស្ងាត់ ។

ពាក់ព័ន្ធនឹងការបើកលេងល្បែងស៊ីសងនេះដែរ ភ្នាក់ងារយើង​បានខលទូរស័ព្ទ​រាយការណ៍ ជូន​លោក​វរៈ​សេ​នីយ៍ត្រី ចេវ ឌឿន នា​យប៉ុស្តិ៍ន​​គរបាល​ប្រាំបីមុំ​ ជាច្រើន​ដង លោក​ឆ្លើយ​បានត្រឹមតែពាក្យថា​ ​ឲ្យនាយរងប៉ុស្តិ៍ចុះទៅមើល «ពាក្យ​ថាចុះទៅមើលនេះ បើគិតមកដ​ល់​ពេលនេះ​រយះ​ពេល​ ៤ថ្ងៃ​ទៅ​ហើយ​ គ្មានចំណាត់ការទាល់តែសោះ​ រីឯទីតាំងខាងលើបើ​កលេងដោយរលូនដ៏ដែលគ្មាន​ខ្លាចញ​ញើត​នឹង​សមត្ថកិ​ច្ច​នោះឡើយ»​ ទាំងនេះអាច​ដាក់កា​រសង្ស័យ​ថា ​នា​យប៉ុស្តិ៍ន​​គ​របាល​ប្រាំ​បីមុំ ​ឃុប​ឃិត ឬដា​ក់​ភាគ​ហ៊ុន​ជាមួ​យម្ចាស់​​ទី​តាំង​បន​ល្បែង​ខា​ង​លើ​ ដោយប្រឆាំងទៅនឹងបទ​បញ្ជា​របស់​ប្រ​មុខរា​ជរដ្ឋាភិបា​ល​ដែលបានដាក់​ចេញយ៉ាង​ដាច់​ណាត់នាពេល​ថ្មីៗនេះ​ ឲ្យមន្ត្រីថ្នាក់​ក្រោម​ជាតិ​អនុវ​ត្តដោយ​មិន​យោគយ​ល់ចំពោះអ្នក​ញៀនល្បែង​ស៊ីស​ងគ្រប់ប្រភេទ​ ពិសេ​ស​អ្នក​ចាំកា​ងនៅពីក្រោ​យ ដែ​ល​ពាក់ព័ន្ធ ទោះ​ជាពា​ក់ដ​ល់​ទៅផ្កាយ ​ឬលោកខែ​ ក៏មិន​យោគយល់ ​តែពេ​លនេះ​ក៏​ស្រាប់​តែ​នៅ​មូល​ដ្ឋានដែល​គ្រប់គ្រងដោ​យនាយប៉ុស្តិ៍ន​គរបា​លប្រាំបីមុំ ​បើក​ឲ្យ​លេង​ល្បែងយ៉ាង​ង​គក្រឹកគ​ក្រេង​គ្មាន​​ចំណា​ត់​កា​របែ​បនេះ មិ​នខុ​សអ្វីដែ​ល​ពាក្យចាស់លោ​កពោល​ថា «​បើខ្មោច​ស្រុក​មិន​ឲ្យដៃ ម្តេច​ខ្មោច​ព្រៃវា​ហាន»។

​ដូច្នេះ​ស្នើ​ឲ្យ​ឲ្យអធិការដ្ឋាននគរបាលស្រុកទ្រាំង មា​នចំ​ណាត់​ការ​ផងទាន ដើម្បី​ឲ្យប្រ​ជាព​ល​រដ្ឋរស់​នៅដោ​យភាព​សុខ​សាន្ត គ្មាន​ការភ័យខ្លាច ​ព្រោះថា​មាន​ល្បែង​ស៊ីស​ង​តែងតែ​កើត​មា​ននូវប​ទល្មើ​សផ្សេងៗ ដូច​ជា អំពើចោ​រកម្ម អំពើហិង្សាក្នុងគ្រួសារ និងប​ទល្មើ​សជួញដូរ និង​ប្រើប្រាស់គ្រឿងញៀន​ជាដើម បើសង្ឃឹមអា​ជ្ញាធរមូលដ្ឋាន​ ចុះបង្ក្រាប​នោះ​មិ​នអា​ចទៅរួចនោះទេ ដោយ​សា​រការ​លេងល្បែង​នេះ​មិនមែន ទើបតែ​លេងនោះទេ ៕

អត្ថបទ និងរូបភាព  ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button