ព័ត៌មានជាតិ

អភិបាលរងខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំពិនិត្យបញ្ជីឈ្មោះអង្គការ សមាគមន៍ សហគមន៍ តាមបណ្តាក្រុង ស្រុក តាមបណ្តាក្រុង ស្រុក និងការរៀបចំលិខិតថ្នាក់ខេត្ត

ខេត្តកណ្តាល៖រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាលបានដឹកនាំកិច្ចប្រជុំពិនិត្យបញ្ជីឈ្មោះអង្គការ សមាគមន៍ សហគមន៍ តាមបណ្តាក្រុង ស្រុក និងការរៀបចំលិខិតថ្នាក់ខេត្ត ។
ថ្លែងក្នុងកិច្ចប្រជុំនេះឯកឧត្តម គ្រុយ ម៉ាឡែន បានមានប្រសាសន៍ថា៖ ការរៀបចំបញ្ជីឈ្មោះអង្គការ សមាគមន៍ សហគមន៍ តាមបណ្តាក្រុង ស្រុក និងការរៀបចំលិខិតថ្នាក់ខេត្ត គឺជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការពីសំណាក់អង្គការ សមាគមន៍ សហគមន៍ និងផ្នែកពាក់ព័ន្ធ ដើម្បីឆ្ពោះទៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តមបន្តថា៖ រដ្ឋបាលក្រុង ស្រុក ទាំង១១ ត្រូវក្តាប់សភាពការណ៍ ស្រង់ទិន្ន័យ ឈ្មោះអង្គការ សមាគមន៍ អោយបានច្បាស់លាស់ គឺដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន និងការសម្រេចបានជោគជ័យនូវគោលដៅនានាក្នុងស្រុក ក្រុងរបស់ខ្លួន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងគណនេយ្យភាព របស់រដ្ឋបាលសាធារណៈ រដ្ឋបាលថ្នាក់ក្រោម​ជាតិ​ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ឯកឧត្តមបន្ថែមទៀតថា៖រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើបច្ចុប្បន្នភាព របស់អង្គការ សមាគមន៍​​ អោយបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង និងបញ្ជូនទិន្នន័យមករដ្ឋបាលខេត្ត។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button