ព័ត៌មានជាតិ

កិច្ចប្រជុំពិនិត្យ ផ្គូផ្គង​ និងវាយតម្លៃ​លើការងា​ររៀបចំកា​រគ្រ​ប់គ្រង​បញ្ជី​សារពើ​ភណ្ឌទ្រព្យ​សម្បត្តិរដ្ឋ​ឆ្នាំ២០២១

(បន្ទាយមានជ័យ)៖ដោយអនុលោ​មតាមអនុក្រិត្រា លេខ ៦៦ អនក្រ,បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៧ ស្ដីពីវិធា​ននិងនីតិវិធីនៃការគ្រប់គ្រង​បញ្ជីសារ​ពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងយោងលិខិតលេខ ០១២ ហសវ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជី​សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នាថ្ងៃ​ចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័​ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះនៅសា​លាខេត្តប​ន្ទាយមា​ន​ជ័យ ប្រតិភូក្រសួងសេ​ដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស​ហការជាមួយមន្ទីរ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បាន​បើកកិ​ច្ចប្រជុំ​ពិនិត្យ ផ្គូផ្គង និងវាយតម្លៃ លើការរៀបចំ លើការគ្រប់គ្រងបញ្ជីសារ​ពើភណ្ឌទ្រព្យ​សម្បត្តិ​រដ្ឋ ព្រមទាំងតារាង​កើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១ ដោយមានការ​អញ្ជើ​ញចូលរួមពីសំ​ណាក់មេបញ្ជាការ​ មេបញ្ជាការរង តំបន់ប្រតិបត្តិកា​រសឹករងខេត្ត កងរាជអា​វុធហត្ថ​ខេត្ត ស្នងការនគរបាលខេត្ត លោក​ លោកស្រីប្រធាន អនុប្រធា​នអង្គភាព អភិបាល អភិបាលរង​ស្រុកក្រុង ព្រមទាំ​ងលោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ សរុបប្រមាណជាង៣០០​នាក់។

លោក បឹង គឹមសឹង ប្រធានមន្ទីរ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តនិងលោក សុខ ធី ប្រធាននាយកដ្ឋានសា​រពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ​បានមានប្រសាស​ន៍ថា ដោយអនុលោមតាមអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៧ ស្ដីពីវិធាននិងនីតិវិធី​នៃការគ្រប់គ្រងបញ្ជី​សារពើភណ្ឌទ្រព្យ​សម្បត្តិរដ្ឋ អនុក្រឹត្យលេ​ខ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្ដីពីវិធាននិង​នីតិវិធីនៃ​ការធ្វើអនុបយោគ ទ្រព្យសម្បត្តិសាធារណៈរដ្ឋនិងរប​ស់នីតិបុគ្គលសាធារណៈ បទបញ្ជារបស់រា​ជរដ្ឋាភិបាល​លេខ ៣០ បប. ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៧ ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរ​ដ្ឋនិងសា​រាច​រលេខ ០៧ សរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ស្ដីពីការរៀបចំបញ្ជី​សារពើភណ្ឌទ្រព្យ​សម្បត្តិរដ្ឋតម្រូវ​ឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធា​រណៈដែលជា​អាជ្ញាធ​រកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល និងតារាង​កើន​ឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២១។

 

លោក បឹង គឹមសឹងបន្តថា បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធកាន់​កាប់ទ្រព្យសម្បត្តិរដ្ឋទាំ​ងអស់ត្រូ​វទទួលខុ​សត្រូវចំពោះប្រមុខរាជរដ្ឋាភិបាលក្នុង​ការរៀបចំធ្វើបញ្ជី​សារពើភណ្ឌទ្រព្យស​ម្បត្តិរដ្ឋឆ្នាំ​គោលជា​រៀងរា​ល់ ៥ឆ្នាំម្ដង ឱ្យបានត្រឹមត្រូវគ្រប់ចំ​នួននិងចប់សព្វគ្រប់នៅ​ក្នុងត្រីមាសទី១ នៃឆ្នាំបន្ទាប់ ប្រសិន​បើមន្ទីរអង្គភាពណាមិន​អនុវត្តន៍តាមការណែ​នាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានវិធា​នការកាត់ថវិកាក្នុងខ្ទង់ចំណាយប្រចាំឆ្នាំរបស់អង្គភាពនោះ។ ទម្រង់ទី១ សៀវភៅ​បញ្ជីសារ​ពើភណ្ឌ ត្រូវកត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំង​អស់ ដែលត្រូវធ្វើឡើងក្នុងរយៈពេល ៥ ឆ្នាំម្ដងហៅថា បញ្ជីសារពើភណ្ឌឆ្នាំគោ​ល។ តាមខ្ញុំដឹង មន្ទីរអង្គភាព​ពាក់ព័ន្ធទាំងអស់ធ្លា​ប់បានធ្វើបញ្ជី​សារពើភណ្ឌឆ្នាំគោ​លនេះបានចំនួន៤ដងរួចមកហើយ គឺឆ្នាំ២០០៤ ឆ្នាំ២០០៩ ឆ្នាំ ២០១៤ និងឆ្នាំ២០១៩។ ទម្រង់ទី២ តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើងថយចុះ កត់ត្រានូ​វកា​រកើ​នឡើងនិងថយចុះនៃទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំក្នុងចន្លោះរយៈពេល ៥ ឆ្នាំ នៃឆ្នាំគោលដោ​យអនុលោម តាមគំរូជាធរមានហៅថា តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើងថយចុះ

ជាចុងក្រោយលោក សុខ ធី មានប្រសាសន៍បន្ថែមថា ផ្អែកតាម​អនុក្រឹត្យលេខ៦៦មាត្រា ២១ អាជ្ញា​ធរ​កាន់កាប់ត្រូវរៀបចំនិងបំពេញបែបបទនិងនីតិវិធីចុះបញ្ជីអចលនទ្រព្យ និងស្នើសុំវិញ្ញា​បនបត្រ​សម្គា​ល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់​សិទ្ធិកាន់កាប់អចលនវត្ថុ នៃអចលន​ទ្រព្យទាំងអ​ស់ស្ថិតនៅ​ក្រោម​ការកាន់កាប់របស់ខ្លួន ទៅមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសូរិយោដីខេត្ត៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button