ព័ត៌មានជាតិ

ឯកឧត្តម សាយ សំអាល់បានដឹកនាំកិច្ច​ប្រជុំ​ដោះស្រាយបញ្ហាដីធ្លី​ពាក់ព័ន្ធ​នឹង​ទីតាំង​បញ្ជាការ​ដ្ឋាន​កង​កាំភ្លើង​ធំ​

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ បានដឹកនាំកិច្ច​ប្រជុំ​ដោះស្រាយបញ្ហាដីធ្លី​ពាក់ព័ន្ធ​នឹង​ទីតាំង​បញ្ជាការ​ដ្ឋាន​កង​កាំភ្លើង​ធំ​ ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន​អង្គភាព​រដ្ឋ​ សម្រាប់​បម្រើ​ឱ្យ​បុព្វហេតុ​ការពារ​ជាតិ​ ក្នុងភូមិសាស្ត្រ ភូមិស្រែចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្របសម្រួលឱ្យគ្រប់ភាគីពាក់ព័ន្ធទទួលយកគោលការណ៍ឈ្នះឈ្នះ​ និងជាជម្រើសដ៏ប្រសើរបំផុត​ ដែលធានាបាននូវការការពារឧត្តមប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ​ក្នុង​ទិសដៅឈានទៅ​បញ្ចប់បញ្ហាជំលោះដីធ្លី​ ដោយ​​រក្សា​ឱ្យ​បាន​នូវ​ភាព​សុខដុម​ក្នុង​សង្គម​ និង​ការអភិវឌ្ឍ​។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button