ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ: ទីបំផុតប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ បានឈានមកដល់ការបោះឆ្នោត ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាម៉េរិក ២១០ដុល្លារ អាម៉េរិក និង ២១៣ដុល្លារអាម៉េរិក ឯតំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល បានកំណត់យកតួលេខចំនួន ១៩៨ដុល្លារអាម៉េរិក។

ជាលទ្ធផលមានសំឡេងគាំទ្រតួលេខប្រាក់ឈ្នួល ១៩៨ដុល្លារអាម៉េរិក ចំនួន៤៦ លើ៥១សំឡេង សុទ្ធសឹងជាសម្លេងរបស់ភាគីរដ្ឋាភិបាល និងនិយោជក និងការគាំទ្រតួលេខ ២១៣ដុល្លារអាម៉េរិក មានតែ៥សំឡេងប៉ុណ្ណោះ ដែលគេអាចដឹងថាសុទ្ធសឹងជាសំឡេងសហជីព ក្នុងចំណោមអ្នកសហជីពដែលអាចបោះឆ្នោតបាន១៧រូប ខណៈដែលតួលេខផ្សេងទៀតមិនមានសំឡេងគាំទ្រនោះទេ។

នៅក្នុងប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួល អប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចេញនៅថ្ងៃនេះ បានសម្រេចផ្តល់២ដុល្លារអាម៉េរិកបន្ថែម ពីលើប្រាក់ឈ្នួលកម្មករនិយោជិត១៩៨ដុល្លារអាម៉េរិក ដែលធ្វើឱ្យកម្មករនិយោជិតទទួលបាន ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ មានចំនួន២០០ដុល្លារអាម៉េរិកក្នុងមួយខែ ហើយអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅ។

អត្ថបទ និងរូបភាពដោយ: លោក ប៊ុនឈែ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button