ព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គម

លេខទី១៖ អធិការស្រុកសំរោង ខេត្តតាកែវ ហេតុអ្វីមិនព្រមបង្រ្កាប ល្បែងសុីសងជល់មាន់ តាមទូរទស្សន៍អនឡាញ?

(ខេត្តតាកែវ)៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មានទីតាំងហាងការហ្វេមួយកន្លែងកំពុង បើកល្បែងសុីសង ខុសច្បាប់ជល់មាន់តាមទូរទស្សន៍អនឡាញ ដែលមានទីតាំងស្ថិតនៅ ភូមិចន្លាត់ដៃ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ចាប់បើកលេងតាំងពីរព្រឹករហូតដល់យប់ ដោយពុំរំខានពីរសំណាក់អជ្ញាធរនិងសមត្ថកិច្ចឡើយ។

ទីតាំងខាងលើគឺជារបស់ក្រុមហ៊ុន(R88) ដែលកំពុងតែស្រែកប្រកាសថាក្រុមហ៊ុន បានបង់ឱ្យថ្នាក់លើរួចរាល់អស់ហើយ ប្រជាពលរដ្នដែលរស់នៅក្នុងភូមិឃុំហួសចិត្តយ៉ាងខ្លាំងចំពោះ ការបើកបនល្បែងសុីសងក្នុងហាងការហ្វេ ដោយមានការចាកលុយផ្នាល់គ្នាយ៉ាងច្រើនកុះករ ដោយសំឡេងហ៊ោកញ្ជ្រៀវក្រហ៊ឹមអឹងករ ក្រហមខៀវ ខៀវក្រហម មានត មានរង ហាក់បីដូចជាការប្រគំុតន្ត្រីអញ្ចឹង ជាពិសេសពួកគាត់ឃើញមានសមត្ថកិច្ចមក ដល់កន្លែងដែរតែដូចជាគ្មានចំណាត់ការអ្វីទាំងអស់ ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលជា លោកអធិការស្រុកសំរោងត្រូវដងត្រូវផ្លែគ្នា អស់ហើយបានជាមិនមានវិធានការទប់ស្កាត់យ៉ាងដូច្នេះ ។

អ្នកញៀនល្បែងខ្លះបានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះត្រូវបានគេស្គាល់ថាមានមេនៅភ្នំពេញ ដែលមានសម្គាល់ ហៅ(R88) ហើយត្រូវរូវគ្នាជាមួយសមត្ថកិច្ចទៀបមិនបង្រាបល្បែងសុីសងនេះ ហើយពួកគាត់រាល់ថ្ងៃមាន ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះល្បែងស៊ីសងទាំងនេះ ដោយសារពុំមានសមត្ថកិច្ចណាមើលឃើញឡើយ ដែលផ្ទុយខុសពីច្បាប់ នេះឬភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចដែលប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំបានដាក់បទបញ្ជាចេញ មកតែបែរជាមិនមានការបង្ក្រាប ។

បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០) ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង ….

ពលរដ្ឋបាននិយាយថា បើកាលណាមានល្បែងស៊ីសងដែល កំពុងតែកំពុងរីកដុះដាលនៅក្នុងទឹកដីស្រុក សំរោងយ៉ាងដូច្នេះ ពួកគាត់បារម្ភយ៉ាងខ្លាំងពីព្រោះការលេង ល្បែងសុីសងភ្នាល់បែបនេះវាជាហេតុនាំឲ្យកើត បទល្មើសដូចជា ហិង្សាក្នុងគ្រួសារ ចោលួច ឆក់ ចោរប្លន់ ជាដើម ។

សំណូមពរៈ សូមលោកអធិការ ជួយបង្រ្កាបផង!

Related Articles

Leave a Reply

Your email address will not be published.

Back to top button