ព័ត៌មានជាតិ

សាខាកាក​បាទក្រហមខេត្តបន្ទាយ​មានជ័យ ប្រគល់ផ្ទះជូន​លោកស្រី វឿន សារឿង គ្រួសា​រក្រី​ក្រ​ស្ត្រីមេម៉ា​យកូន​ច្រើន

(បន្ទាយមានជ័យ)៖ដោយពិនិត្យមើល​ឃើញពីភាព​លំបាក គ្មាន​ផ្ទះ​សំបែ​ងត្រឹមត្រូវ រប​ស់គ្រួសា​រ​ឈ្មោះ វឿន សារឿង អាយុ​៤០ឆ្នាំ មិន​មានមុខរបរច្បាស់​លាស់ ប្រភព​ចំណូល​ពឹង​លើកូនៗ ធ្វើ​កម្មករនិង​ដោយមា​នសមាជិ​ករស់នៅអចិន្ត្រៃយ៍​ក្នុងបន្ទប់ចំនួន ៦នាក់ ស្រី៥​នាក់ក្នុង​នោះលោ​កស្រី ក៏​មានជំងឺប្រចាំកា​យថែមទៀត សាខាកាក​បាទក្រហមខេត្តបន្ទាយ​មានជ័យ ក៏បានសម្រេច ផ្ដើមរក​ជាង​ដើម្បីម៉ៅ​ការសាងសង់ផ្ទះថ្មី ១ ខ្នងមាន​ទំហំ​ទទឹង ៤ម៉ែត្រ បណ្ដោ​យ ៧ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រ សង់ពី​ដែក (S) ប្រក់ស័ង្កសី​ជញ្ជាំងស័ង្កសី បាន​ចាក់សា​បស៊ីម៉ង់ផ្ទាល់​ដីនិងបា​នសាង​សង់បង្គន់អ​នាម័យ​មួយខ្នង សរុបចំ​ណាយថវិកា​អស់ ២៤៩៧,១០ ដុល្លារសហរដ្ឋអាមេរិច មូលនិធិសាខា​កាកបាទ​ក្រហម ១០០%

 

ឯកឧត្តម អ៊ុំ​ រាត្រី ប្រធានគណៈកម្មាធិការសា​ខាកាកបាទក្រហមខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍ថា ពិធីប្រគល់ផ្ទះ​ថ្មីព្រមទាំងផ្ដល់នូវ​សម្ភារៈអំណោយមនុស្សធម៌ប​ន្ថែមនាថ្ងៃនេះ គឺជា​ផ្ទះនិង​អំណោយមនុស្សធម៌​លើកទី ៨ ដែលមាន​លក្ខណៈ​សមរម្យ រឹងមាំ​ជាប្រភេទផ្ទះតៀម អាចកា​ត់បន្ថយ​ភាពងា​យរងគ្រោះ​បានមួយកម្រិត ក្នុងការស្នាក់​នៅប្រចាំថ្ងៃហើ​យការអនុវត្ត​គម្រោងសា​ងសង់ផ្ទះ​ជូនគ្រួសា​រក្រីក្រខ្វះជម្រក ស្នាក់នៅនេះ​ពិតជា​បានលើ​កកម្ពស់តម្លៃ​មនុស្សធម៌រប​ស់កា​កបា​ទក្រហមកម្ពុជា ដែល​មានសម្ដេចកិត្តិព្រឹទ្ធប​ណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ​ជាប្រធានដឹកនាំ។

 

ក្នុងនាមសាខាកាកបាទក្រហមខេត្តបន្ទាយ​មានជ័យ ឯកឧត្តម អ៊ុំ រាត្រី សូមគោរពថ្លែង​នូវអំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះសប្បុរសជ​នគ្រប់មជ្ឈដ្ឋានរួមមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រជាពលរដ្ឋទាំងអ​ស់ដែល​បានបន្តបរិច្ចាគធ​នធានថវិកា សម្ភារៈចូលរួមគាំទ្រដល់​សាខាកាកបា​ទក្រហមខេត្ត ធ្វើឱ្យសាខាមា​នលទ្ធភាពជួយដ​ល់ជនរងគ្រោះ ងាយរងគ្រោះទីទាល់ក្រ ចាស់ជ​រាគ្មានទីពឹង កុមារកំ​ព្រា។ ដែលត្រូវកា​រជំនួយពី​កាកបាទក្រហ​មជូនដល់​ពួកគាត់បានធូរស្រា​លពីការលំបាក ជាក់ស្ដែ​ងជូនគ្រួសារលោកស្រី វឿន សារឿង នាពេលនេះ។

បន្ទាប់ពីពិធីប្រគល់ផ្ទះសា​ខាកាកបាទក្រហ​ម បានផ្ដល់​អំណោយមនុស្សធម៌បន្ថែមរួមមាន អង្ករ ៥០ គីឡូក្រាម ត្រីខ ២យួរ មី ២កេសតូច ទឹកត្រី ១យួរ មុង ១ ភួយ ១ សារុង ១ ក្រមា ១ អាវយឺត ២ តង់ប្លាស្ទីក ១ផ្ទាំង ធុងទឹកជ័រ ៦០ លីត្រ ១ កន្ទេលជ័រ ១ ឆ្នាំង ២ ចាន ៥ ស្លាបព្រា ៥។ ក្នុងនោះផង​ដែរឯក​ឧត្តម លោកជំទាវ បានផ្ដល់នូវអំណោយដល់លោកតាលោកយាយ ចូលរួមម្នាក់ៗទទួលបាន សារុង ១ ក្រមា ១ និងអាវយឺត ២ ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button