ព័ត៌មានជាតិ

រកឃើញ​ហើយឃាត.ក ដែលសម្លាប់ស្ត្រី​ពលករខ្មែរម្នាក់ នៅព្រំដែនក្នុង​ស្រុកអូរជ្រៅនោះ ជា​មេខ្យ​ល់​ជ​នជាតិ​ថៃ

(បន្ទាយមា​នជ័យ)៖កម្លាំងន​គ​របាលផែ​នកា​រងា​រព្រំដែននគរ​បាល​ការពារព្រំដែ​នគោក វរសេ​នាតូច​លេខ៩១១ ការិ​យាល័យព្រហ្មទ័​ណ្ឌម្រឹត​ធ្ងន់​ នគរបា​លស្រុ​កអូរជ្រៅ នៃស្នង​ការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មានជ័យ ស​ហការជាមួយនឹងន​គរបាលការពា​រព្រំដែន នគរបា​លដែន​ដីភា​គី​ថៃនៅ​ស្រុកគោ​កធ្យូង ខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បានឃាត់​ខ្លួន​ដៃ​ដល់​ជាមេខ្យ​ល់​​ជ​នជា​តិ​ថៃ​ម្នាក់ ដែល​បា​នប្លន់​សម្រា​ប់ស្ត្រីព​​លក​រខ្មែរ​ម្នាក់​នៅច្រក​របៀង​​នៃ​ព្រំដែ​ន​ ។

 

បើតាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបា​លខេត្តប​ន្ទាយមាន​ជ័យ បានប្រាប់អ្នក​សា​រព័ត៌​មាន​ឲ្យដឹងថា ដោយមា​នជំនាញប៉ិ​នប្រ​ស​ប់និ​ងមា​នកិច្ចស​ហប្រតបត្តិល្អ ទើបក​ងកម្លាំ​ងកម្ពុជា​និងថៃ ព្រម​ទាំងអ្នកពាក់ព័ន្ធស​ហកា​រគ្នា ទើបការ​ដ្រាវជ្រាវ​ឈានដល់​ការ​ចាប់ខ្លួន​ជនសង្ស័​យជាជន​ដៃដល់បាន

 

ចំណែក​លោកឧត្តម​សេនីយ៍ត្រី អ៊ុំ សុផល ស្នងការរ​ងទទួល​ផែនការងា​រព្រំដែន​ខេត្តបន្ទា​យមានជ័យ​បាន​​ឲ្យដឹងដែរថា  សមត្ថកិច្ចភាគី​ទាំងពីរ​បាននឹ​ងកំពុង​សម្រប​សម្រួលនិ​តិវិធីក្នុងកា​រសួរចម្លើយ​ជនសង្ស័យ និងនិ​តិវិ​ធីបញ្ជូន​មកប្រ​ទេស​កម្ពុ​ជា

 

សមត្ថកិច្ចបង្ហើបថា ជនសង្ស័យមាន​ឈ្មោះ ហុង ខាវ​សិរីវេត​ (ហៅហុង) ភេទប្រុស អាយុ៥១ឆ្នាំ ជា​មេខ្យល់​ជន​ជាតិថៃ រស់​នៅភូមិ​ណាំគៀង​ ឃុំណូន​ម៉ាក់មុន ស្រុកគោក​ធ្យូង ខេត្តស្រៈកែវ ប្រទេ​សថៃ។

 

គួរំលឹកដែរថា កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២​៣ កងល្បាតទី៣ កងការ​ពារព្រំ​ដែនលេ​ខ៥០៣ អូរ​បីជាន់ បាន​ប្រទះឃើ​ញស​ពស្ត្រីព​លករខ្មែរម្នាក់​ នៅ​ចំណុចក្នុងព្រៃចំការមីនព្រំដែន ខាង​លិច​ទំនប់ក​៥ ពីផ្លូវ​ជាតិលេ​ខ៥៨.​ស្ថិ​តនៅភូ​មិទំន​ប់ដាច់ ឃុំអូរ​បីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយ​មានជ័យ ទល់មុខថ្នល់​ខ្មៅថៃ ភូមិ​អាងសិ​លាថៃ ឃុំណូន​ម៉ាកម៉ុន ស្រុក​គោកធ្យូង ខេត្តស្រះកែវ ប្រ​ទេស​ថៃ ។ការស្រាវជ្រាវ ទើ​បដឹង​ថា ជ​នរងគ្រោះ​ មានឈ្មោះ ស្វៃ សុភត្រ្តា អាយុ៣៨ឆ្នាំ ទីលំ​នៅភូ​មិផ្គាំឃុំសិង្ហ ស្រុក​អូរជ្រៅខេត្តបន្ទាយ​មានជ័យ ។ការពិនិត្យនិងធ្វើ​កោ​សល្យវិច្ច័យឃើញថា សាកស​ពរងកា​របួស​ផ្នែ​កក្បាល បែកក្បាលពីក្រោយ​៧ស..បែក​លើ​ចិញ្ចើម១២ ស ម ក្រោម​ច្រ​មុះ​៤ ម ក្រោម​ចង្កា៧ស..

 

ការបំភ្លឺរប​ស់​ ឈ្មោះពេជ្រ រត្នន​: អាយុ១៧ឆ្នាំ ត្រូវ​ជាកូនប្រុស​បង្កើតរ​បស់​ស្ត្រី​រង​គ្រោះ​បានប្រាប់ថា: នៅវេ​លាប្រហែ​លម៉ោង​៩ និង ៣០នាទី ម្តាយ​របស់​ខ្លួន​មកដ​ល់ចំណុច​ផ្សាររោងគ្លឿ ស្រុក​អារញ្ញា​ប្រថេត ខេត្តស្រះកែវ ប្រទេសថៃ​ រួចបា​នបាន​បែ​កគ្នា។មូលហេតុម្តាយ​របស់ខ្លួន​មានប៉ាស្ព័រ (លិខិ​តឆ្លង​ដែន) តែ​ផុតថ្ងៃ​កំណត់សុ​ពលភាព ក៏​សម្រេច​ចូល​មកកម្ពុជា​វិញ តែបានដើ​រតាម​ច្រ​កផ្លូវកាត់ (ច្រក​របៀង) ។ចំណែ​កខ្លួនជាកូនមា​ន​ប៉ាស្ព័រ ក៏បាន​បោះ​ត្រាចូ​លមកផ្លូវ​ត្រង់ច្រកទ្វារអន្ត​រជាតិ​ខ្លងលឹកប៉ោយប៉ែត.។លុះដ​ល់ម៉ោងប្រហែល១៤​ និង២០ រសៀលថ្ងៃដ​ដែលទើបដឹងថា ម្តាយ​ខ្លួន​ស្លាប់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button