ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងពិភាក្សាលើបញ្ហាប្រឈមមួយចំនួន
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃអង្គារទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព នៃការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងពិភាក្សាលើបញ្ហាប្រឈមមួយចំនួន។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យ ចំណុះនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ៕