ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកសន្និបាត ​បូកសរុប​ការងារប្រចំា​ឆ្នាំ២០២១ លើកទិសដៅ២០២២

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលា​ខេត្តបន្ទាយមានជ័យ បាន​បើក​សន្និបា​តបូក​សរុប​លទ្ធផលការងារប្រចំាឆ្នាំ២០២១ និងលើ​កទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបា​លខេ​ត្តបន្ទាយមានជ័យ នឹងក្រុម​ការងារ​រាជរដ្ឋាភិបាលចុះ​មូលដ្ឋាន។ដែល​ពិធីនេះប្រព្រឹត្តទៅ ក្រោម​អធិ​បតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ​ រាត្រី អភិបាលខេត្ត។

 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ថ្ងៃនេះ យើងជួបជុំ ដើម្បីប្រារព្ធ​អង្គ​សន្និបាតសរុបការងារប្រចំាឆ្នំា២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេ​ត្តបន្ទា​យមានជ័យ សំដៅរួមគ្នាពិនិត្យវាយ​តម្លៃសមិទ្ធផលការ​ងារដែល ស្ថិតក្រោមសមត្ថកិច្ច របស់រដ្ឋបា​លខេត្ត បន្ទា​ប់ពីអាក់​ខានការជួបជុំដោយផ្ទាល់ ដើម្បីប្រារព្ធ​សន្និបាតកា​លពីឆ្នាំកន្លង​ទៅ ដោ​យសា​រការឆ្លង​រាតត្បាតដ៏កាចសាហាវនៃជំងឺកូវីដ ១៩។

 

ឯកឧត្តមបន្តថា៖រយៈពេលពីរឆ្នាំកន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជា​យើង បានពុះពារជម្នះ នឹង​ឆ្លង​កាត់​នូវបញ្ហប្រឈមដ៏ស្មុគស្មាញ ដោយសារការផ្ទុះឡើងវិញនៃជំងឺកូវីដ ១៩ ដែលបា​នបង្កផ​លប៉ះ​ពាល់យ៉ាងធ្ងន់ធ្ងរ​ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាព​រស់នៅ​របស់ប្រ​ជាពលរដ្ឋ។ដើម្បីដោះស្រាយ​បញ្ហប្រឈមទាំងនេះ រាជរដ្ឋាភិបាល ក្រោមការដឹ​កនំាដ៏ឈ្លា​សវៃរបស់​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ក្នុងការ​ប្រយុទ្ធ​នឹងជំងឺកូវីដ ១៩ ការស្វះ​ស្វែងរកវ៉ាក់សំាងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើត​ភាព​ស៊ាំ​ក្នុងសហ​គមន៍ ព្រមជាមួយ​នឹង​ការផ្តល់ជំនួយ​សង្គម​ដល់គ្រួ​សារក្រីក្រ និងកម្ម​ការរោងចក្រ សហគ្រាស ដែល​ទទួលរង​ផលប៉ះពាល់ ដោយវិបត្តិនៃជំងឺកូវីដ​១៩ ការធ្វើអន្តរាគមន៍នានា ដើម្បីទប់លំនឹងសេដ្ឋកិច្ច សង្គ​មកុំឲ្យដួលរលំ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការដំណើរការនៃស្ថាប​ន័សា​ធារណៈ​គ្រប់ថ្នាក់ ដើម្បីផ្តល់​សេវាសាធារណៈចាំបាច់នានា និងជាមូលដ្ឋាន ក្នុងសង្គម ព្រមទាំងវិ​ធានការនា​នាជាច្រើនទៀត ដើម្បីស្តារ​សេដ្ឋកិច្ចសង្គមពីវិបត្តិនៃជំងឺកូវីដ ១៩។ទោះបីសភាពការណ៍សកល​លោក និងតំបន់ មានវិបត្តិប្រែប្រួល ស្មុគស្មាញយ៉ាងណា​ក្តី ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំដាក់​ចេញនូវ​យុទ្ធសាស្ត្រគ្រប់គ្រងប្រទេសជាតិ ប្រកប​ដោយទស្សនវិស័យ ច្បាស់លា​ស់ និងដោយមានការគាំទ្រការចូលរួមពីមន្ទីរអង្គភាព ស្ថាប័ន អាជ្ញា​ធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនោះរដ្ឋបាលខេត្ត ជាស្ថាប័នទទួលខុ​សត្រូវ​ក្នុងការរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ បានខិតខំប្រឹងប្រែងរួមគ្នា​រក្សាការពារ បាន​យ៉ាងរឹងមាំនូវសុខសន្តិភាពសិ្ថរភាព នយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី ដោយបញ្ចៀស​បាននូវអំពើភេរវកម្ម ព្រមទាំងបង្ការទប់ស្កាត់ និងបង្រ្កាបបានទាន់ពេលវេលា នូវឧក្រិដ្ឋកម្មឆ្លងដែន និងធានាបាននូវសន្តិសុខ ផ្ទៃក្នុងយ៉ាងល្អប្រសើរ ហើយឧបាយកលទុច្ចរិករបស់មជ្ឈដ្ឋានអកតិនានា ដែល​ប៉ុនប៉ង បង្កអសេ្ថរភាព ត្រូវបរាជ័យ ។ក្នុងសន្និបាតនាថ្ងៃនេះផងដែរ ក៏មានការបែងចែកក្រុម​ពិភាក្សាចំនួន៦ក្រុម ស្តីពីវឌ្ឍភាព និងបញ្ហប្រ​ឈមផ្សេងៗ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button