ព័ត៌មានជាតិ

ផ្លូវបេតុងប្រមា​ណ​ជាង​៥០០០​ម៉ែត្រ នៅ​សង្កាត់​ចំនួន២ ក្រុងសិ​រីសោភ័​ណ ត្រូវបានបើ​កការរដ្ឋាន​ចា​ក់បេ​តុង ឆ្លើ​យត​បតាមសំណូម​ព​ររបស់​ពលរដ្ឋនៅមូ​លដ្ឋាន

(បន្ទាយមានជ័យ)៖ផ្លូវលំប្រមាណជាង១១ខ្សែ សរុបជាង៥០០០ម៉ែត្រ ក្នុងសង្កាត់កំពង់ស្វាយ និង​សង្កាត់អូរអំបិល ត្រូវបានបើ​កការដ្ឋាន​ចាក់បេតុងជូនពលរដ្ឋ ដើម្បីងា​យស្រួលក្នុងការធ្វើដំណើរ ឆ្លើ​យតប​តាមសំណូម​ពររបស់ពលរ​ដ្ឋនៅមូលដ្ឋាន ។

 

ផ្លូវទាំង១១ខ្សែខាងលើ​ត្រូវបានបើកការរដ្ឋានចាក់បេតុងនារសៀលថ្ងៃទី៣១ ខែឧសភា ក្រោមអ​ធិបតីភាព​ឯកឧត្តម អ៊ុំ​ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និងមានការចូលរួមពីលោក សុក ចាន់ថា ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងក្រុម​កា​រងារ ។ផ្លូវទាំងនេះ​ជាអំណោយ​ដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធា​នអាជ្ញាធ​រជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋា​នខេត្តបន្ទាយមានជ័យ នឹងលោកជំទាវ ។

 

ក្នុងឱកាសនោះ​ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖ ជាការឆ្លើយត​បទៅនឹង​ការសំ​ណូមពរ​របស់ប្រជា​ពលរដ្ឋនៅមូលដ្ឋានឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏​បានផ្តល់ជូ​ននូវផ្លូវជា​ច្រើន​ខ្សែជូន​ដល់ប្រជាពលរដ្ឋ ដើម្បីបង្កភាពក្នុងការធ្វើដំណើរ។ ពិ​សេស​ដោយមើល​ឃើញអំពីភាព​លំបាកនៅ​ពេលដែលរ​ដូវវស្សាលោ​កក៏​បានចាត់ក្រុម​ការងារ​ដើម្បីចុះ​ធ្វើកា​រសិក្សា នឹងបានផ្តល់ជូ​នផ្លូវទាំងនេះ ជាចំណងដៃជូនដល់ប្រជាពលរដ្ឋ។

 

ជាមួយ​គ្នានោះដែរ ឯកឧត្តម ក៏បានលើ​កឡើ​ងថា៖ ក្រោមការដឹកនាំរប​ស់សម្តេចតេជោ ហ៊ុន សែន ប្រ​មុខរាជរដ្ឋាភិបាលកម្ពុជា សមិទ្ធផលនានា​ជាច្រើនបានរីកដុះដាលគ្រប់ទីកន្លែង មិនថាតាមទីក្រុង ឬទីជ​នបទឡើយ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវបានកែប្រែពីផ្លូវដី​ទៅជាផ្លូវបេតុង ឬក្រាលកៅ​ស៊ូជាដើម ​។

 

ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុងបញ្ជី​បោះឆ្នោត ត្រូវអញ្ជើញទៅចូលរួម​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​សង្កាត់អាណត្តិថ្មី ដែលនឹ​ងឈាន​មកដល់ ពោលគឺថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer