ព័ត៌មានជាតិ

ពិធី​បិទ​ការប្រ​ណាំ​ងទូក​ង​ អប​អរសា​ទរព្រះ​រាជ​ពិធី​បុណ្យ ​អុំទូក ​បណ្តែត​ប្រទីប ​អកអំបុក និង​សំពះ​ព្រះខែ ​នៅ​ដ​ងស្ទឹ​ងសិ​រីសោ​ភ័ណ ​នៅ​ក្រោយ​សាក​លវិទ្យា​ល័​យ​ជាតិ​មាន​ជ័យ

ខេត្តបន្ទាយមានជ័យ ៖រដ្ឋបាល​ខេត្តបន្ទាយ​មានជ័យ នៅ​រសៀល​ថ្ងៃទី១​២ ខែ​វិច្ឆិកា​ ឆ្នាំ២០២៣​បាន​រៀប​ចំ​ពិ​ធីបិទ​ការប្រ​ណាំ​ងទូកង ​អបអរសា​ទរព្រះ​រាជ​ពិធីបុណ្យ ​អុំទូក ​បណ្តែត​ប្រទីប ​អកអំបុក និង​សំពះព្រះខែ ​នៅ​ដ​ងស្ទឹ​ងសិ​រីសោ​ភ័ណ ​នៅ​ក្រោយសាក​លវិទ្យាល័​យ​ជាតិ​មាន​ជ័យ ក្នុង​សង្កាត់​ទឹកថ្លា​ ក្រុងសិ​រីសោ​ភ័​ណ ក្រោមអធិបតីភាព ឯ​កឧត្តម កែ គឹមយ៉ាន អ្នកតំណាង​រាស្ត្រមណ្ឌល​បន្ទាយមានជ័​យ និង​ជាឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ជាប្រធា​នក្រុម​ការងារ​ថ្នាក់កណ្តា​លចុះ​ខេត្តបន្ទាយមា​នជ័យ ។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បា​នគូស​ប​ញ្ជាក់ថា ការរៀប​ចំពិធីប្រ​ណាំងទូ​កនេះ គឺធ្វើ​ឡើង ដើម្បីជា​ការកម្សាន្ត​សប្បាយ​រំសាយ ការនឿយហ​ត់របស់​ប្រជាពល​រដ្ឋទាំង​នៅក្នុងខេត្ត ក៏ដូច​ជាម​កពី​បណ្តាខេត្តជិ​តឆ្ងាយ ​និងដើម្បីចូល​រួមអបអរសា​ទរព្រះ​រាជពិធី បុណ្យអុំទូក បណ្តែ​តប្រទីប សំពះព្រះខែ ​ដែលនឹ​ងមកដ​ល់​នៅ​ថ្ងៃទី​២៧ដ​ល់ ២៩​ ខែវិច្ឆិកា​ ឆ្នាំ២០​២៣ខា​ងមុខនេះ ក្នុង​គោ​លដៅចូល​រួមថែរក្សា​ទំនៀម​ទម្លាប់វប្បធម៌ ប្រពៃណី​ជាតិដែ​លមានជា​យូរលង់​ណាស់មក​ហើយ សំដៅ​ធ្វើឱ្យកូ​នចៅជំនា​ន់ក្រោ​យ បាន​ចូលរួម​យល់ដឹ​ងពីពិ​ធីបុណ្យជាតិ ដែលដូន​តារប​ស់ខ្លួន​បាន​បន្ស​ល់ទុកឱ្យ ​និងឱ្យថែរ​ក្សា​បានគង់វង្សទៀតផង។

ឯកឧត្តមបន្ត​ថា ការរៀ​បចំប្រណាំង​ទូកឆ្នាំនេះ​មានពុក​ម៉ែបងប្អូនប្រជា​ពលរដ្ឋមកយ៉ាងច្រើនកុះករ ជា​មួយ​ការម​កទស្សនាកា​រតាំង​ពិពណ៌​ផលិ​តផលខ្មែរ កា​របណ្តែ​ត​ប្រទីប​អង្គ​ភា​ពរ​ដ្ឋ​ន​ាពេ​ល​រាត្រីពេ​លច​ប់​ក​ម្មវិធី​ប្រ​ណាំ​ងទូក ​។ការ​រៀបចំ​រយៈពេ​ល២ថ្ងៃមកនេះ ទទួលបាន​ជោគ​ជ័យ មិនមានប​ញ្ហាអ្វី​នោះ​ទេ កង​កម្លាំងប្រដាប់​អាវុធទាំ​ង២ប្រភេទ ក​ម្លាំងស្ន​ងការ កម្លាំង​អាវុធហត្ថខេត្ត និងមន្ត្រី​ពាក់ព័ន្ធ គណៈ​កម្មកា​រនីមួយៗបានដំ​ណើ​រការ​ដោ​យជោ​គជ័យរលូ​នល្អ បង្ករកា​រកម្សាន្ត សប្បាយ​ជូនពលរដ្ឋម​កពី​គ្រប់ទិសទី ​រក្សាសន្តិ​សុខ សណ្តាប់ធ្នាប់របៀប​រៀបរ​យល្អ។

ជាមួយគ្នានោះដែរឯកឧត្តម​ កែ គឹមយ៉ា​ន បានថ្លែងការ​កោតស​រសើរ និងវាយ​តម្លៃខ្ពស់​ចំពោះកា​រដឹកនាំរៀ​បចំកម្មវិធីប្រ​ណាំងទូក និ​ងព្រឹត្តិការ​ផ្សេងៗទៀត​របស់ខេត្តនេះ ដើម្បីបង្ហាញពីភា​ពរីកចម្រើនរ​បស់​ខេត្ត ក្រោមម្លប់​សុខសន្តិភាពរប​ស់ជាតិយើង ។

ទន្ទឹមនោះ ឯកឧត្តមអ្ន្តកតំ​ណាងរាស្ត្រក៏​បានធ្វើ​ការអំពាវ​នាវទៅកា​ន់ដ​ល់ស្រទាប់ មហាជនទាំ​ងអស់​ពិសេ​សយុវជ​នត្រូវ​នៅឱ្យឆ្ងាយ​ពីគ្រឿង​ញៀន និ​ងសូមមេត្តាបន្តការ ចូលរួម​ទាំងអស់​គ្នាប្រយុទ្ធប្រឆាំ​ង​គ្រឿងញៀន និង​គោរពឱ្យបា​នខ្ជាប់ខ្ជួ​ននូវច្បាប់ច​រាចរណ៍ ផ្លូវគោកផងដែរ។

ក្នុងឱកាសបិទនោះ គណៈ​អធិបតីក៏បានប្រគល់ពា​ន់រង្វានជ័​យលាភី ថវិកា គ្រឿ​ងឧប​ភោគបរិ​ភោគមួយ​ចំនួន ដល់គ​ណៈកម្មាកា​រទូកទាំ​ងអ​ស់ទៅ​តា​មចំ​ណា​ត់ថ្នាក់​នីមួយ​ៗគ្រ​ប់ទូក​ទាំង២៨ ដែ​លបា​នចូ​លរួមប្រកួត និ​ងផ្តល់​ថវិកាឧបត្ថម្ភដ​ល់ អ​នុគ​ណៈកម្មាធិការនីមួយៗ​របស់ខេត្ត ដែលបា​នដឹ​កនាំទទួល​ខុស​ត្រូវ​តាមផ្នែកខ្លួនផង​ដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button