ព័ត៌មានជាតិ

ក្រុមប្រឹក្សា ខេត្តបន្ទា​យមានជ័យ បើកកិច្ចប្រជុំសាម​ញ្ញលើកទី ៣៦ ​អាណត្តិទី៣ របស់ខ្លួន​នៅសាលាខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ឯកឧត្តម ​អ៊ុំ​ រាត្រី អភិបាលនៃគ​ណៈអភិបាលខេត្ត បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ អា​ណត្តិទី៣ របស់ក្រុម​ប្រឹក្សាខេត្ត នាថ្ងៃព្រហស្បតិ៍ ១០កើតខែ ជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវ​នឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ។

 

ផ្ដើមបើក​អង្គប្រជុំរប​ស់ក្រុមប្រឹក្សា​ខេត្តនា​ថ្ងៃនេះ​ផ​ងដែរ ឯកឧត្តម ខេង ស៊ុម បានមាន​ប្រសាសន៍​លើកឡើង លើសេចក្ដីព្រា​ងរបៀបវារៈរួមមាន ពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងផ្សេងៗ ក្នុង​នោះផងដែ​រលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរក​សិកម្មខេត្ត ឡាយ សុធី អនុប្រ​ធានមន្ទីរធន​ធានទឹ​កនិង​ឧតុនិយមខេត្ត បានលើ​កឡើងថាបច្ចុប្បន្ននេះមានបញ្ហាប្រឈមមួយចំនួន លើផ្នែ​កកសិ​កម្មពិសេសដំណាំស្រូវ​ប្រាំង ក្នុងតំបន់ឃុំសឿ និងឃុំចំណោ​មមានការខ្វះខាតទឹកបញ្ចូល ស្រែ​ស្រូវ​ដែលកំពុងលូតលាស់ល្អ មូល​ហេតុខ្វះប្រព័ន្ធប្រឡាយបង្ហូរ ដោយសារក្រុម​ហ៊ុនកំពុងធ្វើកា​រជួស​ជុល​សំណង់ប្រឡាយ ដោយបានធ្វើការបិទច្រកទឹកជិត ហើ​យតំបន់នោះពុំសូវ​មានភ្លៀងធ្លាក់​ទៀតផង។​រីឯខាងតំបន់ស្រុកភ្នំស្រុកវិញនោះ គឺប្រជាក​សិករពុំអាចធ្វើស្រែបាននៅឡើយនោះទេ មូល​ហេតុទឹកនៅតំបន់​នោះច្រើន​ពេកគ្មានកន្លែង​បណ្ដោះទឹកចេញឡើយ

 

ឯកឧត្តម ​អ៊ុំ រាត្រី បា​នមានប្រសាសន៍លើក​ឡើងថា ការធ្វើដំ​ណើរវិលត្រឡប់ចូលមកវិញ រ​បស់បង​ប្អូន​ពលករមកពីប្រទេសថៃ នៅតែមាន​ជារៀងរាល់ថ្ងៃតាមរយៈច្រ​កទាំង រួមមានៈច្រកប៉ោយប៉ែត ច្រកម៉ាឡៃ ច្រកបឹង​ត្រកួន និងច្រកអូបីជាន់។​ក្នុងនោះ​បងប្អូនបា​នចាក់វ៉ាក់សាំងមួយ​ចំនួនធំ ហើយ​បើបង​ប្អូនមិ​នបានចាក់វ៉ា​ក់សាំងនោះទេ ត្រូវបន្តធ្វើ​ចត្តាឡីស័ក​នៅមណ្ឌលចត្តាឡីស័កកងវ៉ា

 

ឯកឧត្តម ​​អ៊ុំ រាត្រី មានប្រសាសន៍​បន្តថា ការងារព្រំ​ដែនកន្លងទៅ​ថ្មីៗនេះ ខាងភាគីថៃ​បានប្រកា​សបើ​កច្រកទ្វារអន្តរជាតិប៉ោយ​ប៉ែត សម្រាប់ឲ្យបងប្អូនប្រជា​ពលរដ្ឋបានចេញចូល ដោយភ្ជាប់​នូវប័ណ្ណព្រំដែន និងលិខិតឆ្លងដែន ទើប​អនុញ្ញាតឲ្យចូលទៅបាន ហើយការធ្វើ​បណ្ណព្រំដែ​នមាន​ចំនួន​ពីរកន្លែ​ងគឺ អង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្តបន្ទាយមានជ័យ និងនៅ​ការិយាល័យច្រក​ចេញចូលតែមួយក្រុងប៉ោយប៉ែត

 

ឯកឧត្តម ខេង ស៊ុម ប្រធានក្រុម​ប្រឹក្សាខេត្តបានមាន​ប្រសាសន៍លើកឡើងថា នាចុងខែ​មិថុនា​ខាងមុ​ខនេះ គណៈក​ម្មការរៀប​ចំការបោះឆ្នោត​ខេត្តនិងធ្វើពិធីប្រ​កាសលទ្ធផល នៃការបោះ​ឆ្នោតជ្រើស​រើសក្រុមប្រឹក្សា​ឃុំ សង្កាត់ ដូចជាស​មាសភាពក្រុមប្រឹក្សាឃុំសង្កាត់ថ្មី គឺអាណត្តិទី ៥ ២០២២២០​២៧ ត្រូវបន្តខិតខំចូលរួម​សហការរួមគ្នា បម្រើលើវិស័យសាធារ​ណៈជូនប្រជាពលរដ្ឋ អោយបាន​ល្អទាន់ពេ​លវេលា នឹងបន្តពង្រឹងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ ពិសេស ភូមិ ឃុំ សង្កាត់ មានសុវត្ថិ​ភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button