លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខដល់កងកម្លាំង អំឡុងពេលគណបក្សនយោបាយបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងដាក់ទិសដៅការងារ កិច្ចការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ សាធារណៈក្នុងកិច្ចដំណើរការ រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ឆ្នាំ២០២២ ដល់លោក លោកស្រីស្នងការង នាយការិយាជំនាញ និងលោកអធិការនគរបាលក្រុង–ស្រុកទាំង៩។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ទទួលផែនការងារសេនាធិការ បានឡើងអានផែនការ និងសេចក្តីណែនាំ ផ្សព្វផ្សាយដល់កងកម្លាំង ស្តីពីការត្រៀមកម្លាំងការពារពិធីបោះឆ្នោត –របៀបរបបការងារ –ច្បាប់គជប និងអប់រំក្រមសីលធម៌។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការណែនាំ ដល់កម្លាំងនគរបាលទាំងអស់ ត្រូវការពារគ្រប់ការចុះធ្វើសកម្មភាពរបស់គណបក្សនយោបាយ អំឡុងពេលចុះបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត រហូតដល់ថ្ងៃបោះឆ្នោត។ ទប់ស្កាត់បាតុភាពល្មើសដែលបង្កចលាចលសង្គម ឬបទល្មើសអសន្តិសុខ និងត្រូវរួមគ្នាទប់ស្កាត់រាល់ពត៌មានក្លែងក្លាយ។ លោកក៏បានអំពាវនាវដល់កងកម្លាំងត្រូវមានសិលធម៌ និង គោរពច្បាប់ គោរពវិន័យកងកម្លាំងឲ្យបានល្អ៕