ព័ត៌មានជាតិ

លោក ស្រេង សុផល អញ្ជើញជាអ​ធិបតីភាពក្នុងពិធីបិទវគ្គពានរង្វាន់សន្តិភាពរដូវកាលទី៣ របស់​ក្រុមជំនុំបេសកកម្មដំណឹងល្អ

(បន្ទាយមានជ័យ)ក្រុម​ជំនុំបេសកកម្មដំណឹងល្អ នារៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០​២៤ បានរៀបចំពិ ធីបិទវគ្គពា​នរង្វាន់សន្តិភាព រដូវកាលទី៣ ក្រោមអធិបតីភាពភាពលោក ស្រេង សុផល អភិបាល ក្រុងសិរីសោភ័ណ។ ពិធីនេះ បានធ្វើឡើងនៅតារាងបាល់ទាត់ក្លឹប E co Sport ស្ថិតនៅក្នុងសង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អៀង ប្រុស គ្រូគង្វា​លនៅក្រុ​មជំនុំបេសកកម្មដំណឹងល្អ និងជាប្រធានគណៈកម្មការរៀបចំ​ការប្រកួត ពានរង្វាន់សន្តិភាព ខេត្តបន្ទាយមានជ័យ លោក សុផា ណារ៉ុង គណកម្មការយុវជនគ្រី​​ស្ទានខេត្ត

នាឱកាសនោះលោក អៀង ប្រុស បានមានប្រសាសន៍ថា៖ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់នេះ គឺជាឆ្នាំទី៣ ហើយដែលលោកបានរៀបចំ ការប្រកួតពានរង្វាន់បាល់ទាត់សន្តិភាពខេត្តបន្ទាយ​មានជ័​យ។ ម្យ៉ាងវិញទៀតការ​ប្រកួតពាន​រង្វាន់បាល់ទាត់នេះក្នុងគោលបំណង៖

,បង្កើតនិងបង្កើនសុខភាព មិត្តភាព សាមគ្គីភាព និងជៀសឆ្ងាយពីគ្រឿងញៀន។

,ផ្សាយដំ​ណឹងល្អអំពីព្រះយេស៊ូគ្រីស

,ជំរុញ លើការលេងកីឡានិងការសិក្សារៀនសូត្រ។

,លើកកម្ពស់ វិស័យកីឡាក្នុងខេ ត្តនិងប្រទេសកម្ពុជា។

លោក បានបញ្ជាក់ថា៖ ពានរង្វាន់សន្តិភាពរដូវការទី៣ បានចា ប់ផ្ដើមបើកវគ្គប្រកួត នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ​២០២៣ ហើយបានបញ្ចប់ការប្រកួតនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ដោយបា​នរៀបចំការ​ប្រកួតតែថ្ងៃអាទិត្យតែប៉ុណ្ណោះពានរង្វាន់សន្តិភាពរដូវកាលទី៣ បានទទួលការចូលរួមពីក្រុមចំនួ​ន១៧ក្រុម ក្នុងនោះមា នមហា ជនស្រី៩ ក្រុម អ៊ុយ១៦ មាន៣ក្រុម និងអុ៊យ១៣មាន៥ក្រុម ដែលម កពីតាម បណ្ដាលក្រុង ស្រុក មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។

ថ្លែនៅក្នុងឱកាសនោះ លោក ស្រេង សុផល បានមានប្រសាសន៍ថា៖ ការរៀបចំប្រកួតបា​ល់ទាត់​ដណ្ដើមពានរង្វាន់សន្តិភាពនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើត និងបង្កើនសុ​ខភាពមិត្តភាព សាមគ្គីភាព សន្តិភាព តាមរយៈការជំរុញឲ្យស្រឡាញ់ការលេងកីឡាដើម្បីមាន សុខ​ភាពល្អ បង្កើតមិត្តភាព និងសាមគ្គីភាព ក្នុងចំណោមប្រជាពលរដ្ឋខ្មែរទាំងប្រុសទាំងស្រី។ ក៏ដូច ជាការចូលរួម ចំណែកជួយអប់រំយុវជនឲ្យពួកគេងាកមកលេង និងស្រឡាញ់កីឡា ស្រឡាញ់សុ​ខភាព និងជៀសចេញពីការប្រើប្រាស់គ្រឿងញៀន អំពើអបាយមុខផ្សេងៗ លើកកម្ពស់ឲ្យពួកគេស្រ ឡាញ់ការសិក្សាគ្រួសារ សង្គមជាតិ និងស្រឡាញ់សន្តិភាព។

លោក បានបញ្ជាក់ថា៖ ពាននរង្វាន់សន្តិភាពនេះរៀបចំឡើងដើម្បីជួយដល់កុមារ៉ា កុមារី យុវជន យុវតី ឲ្យចាក់ឆ្ងាយពីសង្គមងងឹតផ្សេងៗ និងឲ្យពួកគាត់បែរមកស្រឡាញ់វិស័យកីឡាវិញ ដើម្បីចូលរួមក្នុងជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យកីឡាក្រោមម្លប់សន្តិភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button