ព័ត៌មានជាតិ

ស្នូលព្រៃឡង់ ត្រូវបានបំផ្លាញពេញទំហឹង ព្រោះមានមន្ត្រី និងអ្នកសារព័ត៌មាន ជាអ្នកកាង

ព្រះវិហារៈ ក្រុមហ៊ុន (ភីអិនធី PNT)ត្រូវបានគេចោទថា ធ្វើអាជីវកម្មព្រៃឈើដោយខុសច្បាប់ ជ្រកក្រោមស្លាក ឧកញ៉ា ឡេង ឫទ្ធី និង លោក ដួង ស្រួច នេះបើតាមសំដីរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ក្រុមហ៊ុន (ភីអិនធីPNTco.,ltd) នេះ បានបោះទីតាំងនៅភូមិបរកិល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ នឹងត្រូវបានគេសង្កេតឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើ និងធ្វើការដឹកជញ្ជូនឈើក្នុងតំបន់ស្នូលព្រៃឡង់ តាមរយៈគោរយន្តកន្ត្រៃរាប់សិបគ្រឿងចូលទៅកាន់ក្រុមហ៊ុន (ភីអិនធីPNT)ដែលមានមេការ ឈ្មួញឈើជើងខ្លាំងឈ្មោះ ចាប សារ៉ន បានធ្វើការដឹកជញ្ជូនឈើដូចគេហែរកឋិន ផ្លូកទឹកផ្លូកដីនាពេលកន្លងមកនេះ។

តាមប្រភពប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះ គាត់ស្គាល់នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ឈ្មោះលោក រស់ សុធី និង លោក ធារ៉ា អភិបាលរងក្រុង ព្រះវិហារ គឺជាអ្នកបោះមេ កាងបទល្មើសទាំងក្នុងព្រៃជើងក្រោម និងដងផ្លូវ ដោយពុំ គ្មានខ្លាចរអាអ្វីបន្តិចសោះនោះឡើយ សូម្បីប្រសាសន៍សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏មិនខ្លាចញញើតនោះដែរ។

តាមប្រភពសហគមនព្រៃឈើបញ្ជាក់ថា តាមដេប៉ូ គេសង្កេតឃើញ លោក សយ សុផល ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន(ភីអិនធី PNT )និងមេការ លោករស់ សុធី នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និង លោក ធារ៉ាអភិបាលរងក្រុងព្រះវិហារ ធ្វើសកម្មភាពដឹកជញ្ជូនឈើ ជារឿយៗ និង គ្មានអាជ្ញាធរណា ហ៊ានចេញមុខ បង្ក្រាបឡើយព្រោះតែផលប្រយោជន៍របស់ពួកគេ។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានខ្សឹបប្រាប់ឲ្យដឹងថា ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញ ព្រៃឈើជាច្រើននាក់ និង បោះជំរុំលួចកាប់បំផ្លាញឈើ និងអារជ្រៀកឈើជាច្រើនទីតាំងនៅចំណុចក្បែៗ តំបន់ស្នូលព្រៃឡង់។ ក្រោយពីធ្វើការសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកជញ្ជូនឈើយកទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNT) របស់ឧកញ៉ា ឡេង ប្ញទ្ធី ដែលមានទំនាក់ទំនងជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។

លោកបានបញ្ជាក់បន្ថែមថា អ្នកគ្រប់គ្រងផ្នែកប្រមូលកាកសំណល់របស់ក្រុមហ៊ុន(ភីអិនធីPNT)គឺឈ្មោះ ចាប សារ៉ន ជាមេកាក្រុមហ៊ុននិងជាអ្នកគៀងគរប្រជាពលរដ្ឋ យកគោយន្តកន្រ្តៃរាប់សិបគ្រឿងដឹកឈើស៊ីឈ្នួល ចូលទៅកាន់ក្រុមហ៊ុន(ភីអិនធីPNT)។

កាលពីពេលថ្មីៗនេះ អំឡុងខែមេសា ឆ្នាំ ២០២២កន្លងទៅនេះ សកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាត ប្រទះឃើញ ក្រុមកម្មករជាច្រើននាក់ កំពុងកាប់បំផ្លាញព្រៃឈើ និងអារជ្រៀកឈើជាច្រើនប្រភេទ រួមមាន:ប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងនៅចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល ព្រៃស្រឡៅ និងចំណុចស្រែតាង៉ុត និងទីតាំងផ្សេងៗទៀតជាច្រេីនកន្លែង។

ឈើទាំងនោះ ត្រូវបានគេដឹកជញ្ជូនចូលទៅលក់ឲ្យក្រុមហ៊ុន (ភីអិនធីPNTco.,ltd) ហើយត្រូវបានគេបំឡែងទៅជាឈើស្របច្បាប់ដឹកជញ្ជូនតាមរថយន្តយីឌុប រថយន្តវេរ1ទៅលក់ចែកចាយតាម បណ្ដាខេត្តនានាទៀត និងតាមដេប៉ូឈើផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា: កាលពីយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមហ៊ុនPNT បានធ្វើការដឹកជញ្ជូនឈើចំនូន៤គ្រឿង ដោយរថយន្តយីឌុបចេញពីចំណុចចំការកៅស៊ូ ។

ដើម្បីការពារព្រៃឈើអោយបានគង់វង្ស ខាងអង្គភាពយើង ស្នើសុំអង្គភាពពាក់ព័ន្ធ ជាពិសេស លោកអភិបាលខេត្ត សូមស៊ើបអង្កេតដោយយកចិត្តទុកដាក់ ។
ខាងអង្គភាពយើងរង់ចាំការបំភ្លឺរាល់ម៉ោង ធ្វើការ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button