រដ្ឋបាលខេត្តកណ្តាល ធ្វើពិធីបិទកីឡាមហាជន ជ្រេីសរេីសជេីងឯកថ្នាក់ខេត្តប្រចាំ ឆ្នាំ២០២១ នៅកីឡដ្ឋាន ក្រុងតាខ្មៅ
ខេត្តកណ្តាល៖ពិធីបិទកីឡាមហាជនជ្រេីសរេីសជេីងឯកថ្នាក់ខេត្តប្រចាំ ឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ពិធីនេះបានប្រព្រឹត្តទៅនៅកីឡដ្ឋាន ក្រុងតាខ្មៅ ខខេត្តកណ្តាល ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ គណៈកម្មការកីឡា ក្មួយៗកីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋផងដែរ។
នៅក្នុងឱកាសដ៏នោះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណសន្តិភាព ការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំប្រទេសកម្ពុជារីកចម្រេីនលេីគ្រប់វិស័យ ពិសេសវិស័យកីឡា ដោយបានបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសក្តានុពល និងហេដ្ឋារចនាសម្ព័ន្ធជាច្រេីនបម្រេីដល់វិស័យកីឡា។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងបន្ថែមថា ការប្រកួតកីឡាមហាជនឆ្នាំ២០២១ ប្រព្រឹត្តិទៅដោយរលូន និងឈានដល់ការបិទបញ្ចប់ដោយសប្បាយរីករាយនាថ្ងៃនេះ គឺអាស្រ័យដោយភាពជោគជ័យនៃនយោបាយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់សម្តេចតេជោ នៅក្នុងនោះខេត្តកណ្តាល បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារអាយុចាប់ពី៥ឆ្នាំឡេីង លេីសផែនការ។ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តវិធានសុខាភិបាល ពិសេសយ័ន្តដ៏សក្តិសិទ្ធរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ “៣ការពារ ៣កុំ “ឲ្យខ្ជាប់ខ្ជួនផងដែរ៕