ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនអញ្ជើញ​ជាអធិបតី​ក្នុងពីធីប្រកាស​តែងតាំងផ្លា​ស់ប្ដូរមុខតំណែ​ង និងផ្ទេរភារកិច្ចជូនយោធិននៃកងរាជអាវុធហត្ថខេត្

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាមាន​ជ័យនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញ​ជាអធិបតី​ក្នុងពីធីប្រកាស​តែងតាំងផ្លា​ស់ប្ដូរមុខតំណែ​ង និងផ្ទេរភារកិច្ចជូនយោធិននៃកងរាជអាវុធហត្ថខេត្ត ។

 

ពិធីនេះមានការអញ្ជើញចូ​លរួមពីសំណាក់លោក​មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត លោកប្រ​ធានមន្ទីរ​ទាំង៧ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងស្រុក ទាំង៩ និងនាយទាហាន នៃកងរា​ជអាវុធហត្ថចំនួន​១៤៧នាក់ ក្នុងនោះ​មាន នាយអាវុធ​ហត្ថដែល​ត្រូវប្រកាស​តែងតាំង​ផ្លាស់ប្ដូរមុខតំណែង និងផ្ទេរភារកិច្ចចំនួន១៣២រូប​ផងដែរ

 

ក្នុងពិធីនោះ￸ដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានធ្វើការសំណេះ￸សំណា​លផ្តាំផ្ញើដល់កង​កម្លាំងក្រោមឱវាទទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះ￸មេរោគកូវីដ១៩ ព្រោះវាមិនទាន់​ទៅណា​ឆ្ងាយពី​យើងទេ និងបានដាក់ផែនការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាឱកាសបើកយុទ្ធនា​ការ​ក្នុងពេ​លឃោសនា និងពេលបោះ￸ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាពេ​លខាង​មុខ

 

លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ផ្ដាំផ្ញើបន្ថែមទៀតថា សូមឱ្យកងកម្លាំង​ទាំងអស់​ដែល​ទទួលបាននូវសេចក្ដីសម្រេចតួនាទី និងភារកិច្ចថ្មីដែលថ្នាក់លើ​ប្រគល់ជូនយកទៅ​អនុវត្តឱ្យ​បាន​ល្អប្រសើរផងដែរ

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer