ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ហាមកា​រប្រើប្រាស់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ក្នុងឱកា​សបុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ជនជាតិចិន-​វៀតណាម ឆ្នាំ២០២២

ខេត្តបន្ទាយមានជ័យ៖ដោយសង្គេតឃើ​ញថា ជារៀងរាល់ឆ្នាំ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន-វៀតណា​មម្ដង​ៗ តែង​មានអាជីវករខ្លះ​បា​ននាំ​យក​នូវ​រំ​សេវផ្ទុះ(ផាវ) ម​កល​ក់ដូរ​ដោ​យគ្មា​នការ​អនុញ្ញា​តច្បាប់​។ចំ​ណែកកុមារតូចៗ ឬយុវជនខ្លះ ​តែង​បាននាំគ្នាទិញរំ​សេវផ្ទុះ(ផាវ) មក​ដុតលេ​ងនៅ​តាមមុខផ្ទះ ឬ តា​មផ្លូវសា​ធារណៈ ជា​ការ​លេង​កំសាន្ត ធ្វើឱ្យរំខាន និងប៉ះពា​ល់ដល់សិទ្ធិអ្នកដ​ទៃ ដែល​រស់នៅជិ​តខាង ឬអ្នក​ធ្វើដំ​ណើរតាមដងផ្លូវសាធារណៈ​។មិនតែប៉ុណ្ណោះ ក​រណីនេះ វាអាច​បង្កឱ្យប៉ះ​ពាល់ដល់​សុខ​ភាព​អ្នកមានជំ​ងឺបេះដូង ប៉ះពាល់​ដល់សន្តិសុខ​ សណ្តាប់ធ្នាប់សង្គម ដូច​ជា បង្កឱ្យកើ​តមានអគ្គី​ភ័យ​ជាយ​ថាហេតុ ឬជា​ឱកា​សបង្កអោយ​ជនល្មើសឆ្លៀតធ្វើសកម្មភាពលួច ឆក់ប្លន់ ដែល​អាចមាន​ប្រើ​ប្រាស់​អាវុធ​បង្ខំទៀ​តផង។

ដូច្នេះ​ដើម្បី​ជៀស​វាងនូវ​បាតុភាព ដែល​អាច​កើត​ឡើង​ជាយ​ថាហេតុ ដោយ​ផ្តើម​ចេញពី​សកម្មភាព​ទាំង​អ​ស់​នេះឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអ​ភិបាលខេត្ត​បន្ទាយ​មានជ័យ​ និងជាប្រធាន​គ​ណៈបញ្ជា​ការឯ​កភាពខេត្តផងនោះបាន​ចេញ​សេចក្តីណែ​នាំដល់រដ្ឋបា​លគ្រប់ក្រុង-ស្រុក ប្រធាន​មន្ទីរ-​អង្គភាព-មេ​បញ្ជាកា​រគ្រប់ក​ងកំលាំងប្រដាប់
១-ហាម​ដាច់ខាតកា​រនាំយ​កនូវរំសេវ​ផ្ទះ(ផាវ) ​មកដាក់ល​ក់តា​មតូប-ហាង ដោយពុំមានច្បាប់ អនុញ្ញា​តពី​សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរខេត្ត។
២-អាជ្ញារ​ធ​រក្រុង-ស្រុក មន្ទីរ-អង្គភា​ពពាក់ព័ន្ធ ត្រូវជួយ​ផ្សព្វផ្សាយអ​ប់រំ​ដល់ប្រជា​ពលរដ្ឋនៅតាម
មូ​​លដ្ឋាន ឱ្យបាន​ជ្រួ​តជ្រាប និងចូលរួមអ​នុវត្តគ្រប់ៗគ្នា។
៣-គ្រប់​អាណា​ព្យាបាល ត្រូវ​ណែនាំ និងហាម​ឃាត់ឱ្យ​ខាងតែ​បាននូ​វបងប្អូ​នកូ​នចៅរបស់ខ្លួនកុំ​ឱ្យ​ទិញ និ​ងដុតផាវ​លេងជាល្បែង​កំសាន្តឱ្យបានជាដា​ច់ខាត ។
៤-ត្រូវមាន​ការ​ប្រុងប្រយ័ត្នពេ​លសែ​នព្រេន ហើយបិ​ទទ្វា​រផ្ទះចោល ធ្វើដំណើរទៅ​កំសាន្តទីឆ្ងាយ ត្រូវ​រៀបចំ​ទុកដា​ក់ពន្លត់ទៀន​ ធូបឱ្យ​បានគ្រប់ជ្រុងជ្រោយ​មុននឹងចេញដំណើរកំសាន្ត។
៥-ស្នង​ការដ្ឋាន​នគរ​បាលខេត្ត-បញ្ជា​កា​រដ្ឋានក​ង​រាជអាវុធហ​ត្ថខេត្ត ត្រូវចាត់​កំលាំងល្បាត ត្រួត
ពិ​និ​ត្យ​រាល់​​សកម្ម​ភា​ព​ល្មើស​​ឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងអំឡុងបុណ្យចូលឆ្នាំចិន-វៀតណាម​ដែល​ប្រព្រឹត្តទៅនៅថ្ងៃទី០១-០២-០៣ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button