បេក្ខជនឈរឈ្មោះបោះឆ្នោត ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មី បានទៅលើលោក ឈៀន ឈីវអៀន
ខេត្តបន្ទាយមានជ័យ:ការបោះឆ្នោត
ជ្រើសរើសបេក្ខជនឈរឈ្មោះជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មី មានចំនួន ១៤នាក់ អ្នកបោះឆ្នោតឲ្យ លោកឈៀន ឈីវ អៀន ជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មី បានជាប់ជាស្ថាពរបាន៨សំលេង ចំណែកអ្នកប្រជែងបានតែ៦លំលេងចាញ់២សំលេង ។
ការបោះឆ្នោតនេះធ្វើឡើងនៅល្ងាចថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ក្នុងសាលប្រជុំ សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលោក ម៉ោ ថូរ៉ា រដ្ឋាលេខាធិការក្រសួងពាណិជ្ជកម្ម លោកបួនសារៈមុនី រដ្ឋាលេខាក្រធិការសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនាក់ទៀត។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ដើម្បីឲ្យដំណើរការបោះឆ្នោតសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តថ្មី អាណត្តិ២ លើកទី២ ដំណើរការបោះឆ្នោតនោះបានជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បីផ្តល់ឱកាសឲ្យពាណិជ្ជករ អាជីវករ ឧស្សាហករ បានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការចូលរួមជាសមាជិកជ្រើសតាំងសភាពាណិកម្ម សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ជូនដំណឹងអាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ផងដែរ។
លោក ម៉ៅ ថូរ៉ា បានមានប្រសាសន៍ថា យោងតាមលិខិតលេខ ៣៨០៧ ព.ណ អវឯ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការរៀបចំបោះឆ្នោតសភាពាណិជ្ជកម្មអាណត្តិ២ លើកទី២នេះ ដើម្បីបន្តនិរន្តរភាព និងជាការជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មី ស្របពេលដែល ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យចាស់បានទទួលមរណៈភាព។
លោក ម៉ៅ ថូរ៉ា បានមានប្រសាសន៍ថាបញ្ជាក់ឲ្យដឹងបន្តថាការរៀបចំបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មីអាណត្តិទី២ លើកទី២ ស្របតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មព្រោះប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យថ្មីគឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឲ្យកាន់តែមានភាពរីកចម្រើនពិសេសវាបានជួយស្រូបយកវិស័យឯកជនទាំងក្នុង និងក្រៅស្រុក ក្នុងការពង្រីងវិស័យពាណិជ្ជកម្ម ក៏ដូចជាផ្តល់ឱកាសការងារឲ្យយុវជនមានកាងារធ្វើផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់ការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ អាណត្តិទី២ លើក២ នឹងប្រព្រឹត្តទៅបានយ៉ានរលូន
អ្នកចូលរួមបោះឆ្នោតបានគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់។
គូរបញ្ជាក់ថា បេក្ខជនដែលបានឈរឈ្មោះសមាជិកសភាពាណិជ្ជកម្មមានចំនួន១៤រូប ក្រោយពីប្រធានថ្មីជាប់ឆ្នោតហើយ អាចជ្រើសរើស អនុប្រធានចំនួន ៤នាក់បន្ថែមទៀត ព្រមទាំងសមាជិកផងដែរ យកមកធ្វើការក្នុងសភាពាណិជ្ជកម្មរបស់ខ្លួនបាន៕