ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំការងារចាក់វ៉ាក់សាំងការពាជំងឺកូវីដ-១៩ ដូសជម្រុញដល់ប្រជាពលរដ្ឋ នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ស្រុកសាមគ្គីមានជ័យ បានដឹកនាំកិច្ចប្រជុំការងារចាក់វ៉ាក់សាំងការពាជំងឺកូវីដ-១៩ ដូសជម្រុញ (ដូសទី៣) ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ខេត្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ស្រុកសាមគ្គីមានជ័យ លោកអភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ លោក លោកស្រី ប្រធានក្រុមការងារថ្នាក់ស្រុកចុះជម្រុញការចាក់វ៉ាក់សាំងតាមឃុំទាំង៩ ការិយាល័យពាក់ព័ន្ធ អអិការរងនគរបាលខេត្ត លោក លោកស្រី មេឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៩។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានពាំនាំអំណោយរបស់ក្រុមការងារថ្នាក់ខេត្តជួយឧបត្ថម្ភដល់ក្រុមគ្រូពេទ្យតាមមណ្ឌលចាក់វ៉ាក់ទាំង ៦ នៃស្រុកសាមគ្គីមានជ័យតាមរយៈរដ្ឋបាលស្រុកសាមគ្គីមានជ័យ មានដូចជា៖ អាល់កុល ១០ធុងតូច ម៉ាស ៣០ប្រអប់ ស្រោមដៃ ១០ប្រអប់ ទឹកសុទ្ធវីតាល់ ២៥កេស និងទឹកក្រូច ១០កេស៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button